ព័ត៌មានទាន់ហេតុការណ៍៖

បបួលប្អូនថ្លៃទៅដើរលេងកោះពេជ្រ បែរជាយកទៅរំលោភនៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍មនោរម្យចាប់ឃាត់ខ្លួន ក្រោយទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះពីបទចាប់រំលោភសេពសន្ធវៈបានសម្រេចមួយដងរួចគេខ្លួនបាត់។

ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅវេលាម៉ោង៦ និង៣០នាទីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្សារអូរឫស្សី ខណ្ឌ៧មករា។

ជនសង្ស័យមានឈ្មោះ សាំង កុសល់ អាយុ២៩ឆ្នាំ មុខរបរលក់បបរស ស្នាក់នៅផ្ទះលេខ៤៤DE4 ផ្លូវលេខ១០៩ ក្រុម៨ ភូមិ៤ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា មានស្រុកកំណើតនៅភូមិអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រកុះ ខេត្តពោធិ៍សាត់។ ចំណែកជនរងគ្រោះឈ្មោះស .គ.នអាយុ១៤ឆ្នាំស្នាក់នៅផ្ទះលេខ៤៤DE4 ផ្លូវលេខ១០៩ ក្រុម៨ ភូមិ៤ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករានាំ។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍មនោរម្យបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានបបួលក្មេងស្រីរងគ្រោះទៅដើរលេងកោះពេជ្រ រហូតជិះទៅដល់ខេត្តកំពង់ឆ្នាំង បន្ទាប់មកជនសង្ស័យបានប្រាប់ថាម៉ោង១ហើយរកកន្លែងដេកក៏ដឹកជនរងគ្រោះចូលផ្ទះសំណាក់មួយកន្លែងរហូតរំលោភបានសម្រេចនៅក្នុងផ្ទះសំណាក់នេះតែម្តង។

ប្រភពខាងលើបន្តថា ក្រោយពីរំលោភស្អែកព្រឹកជនសង្ស័យបានលួងឡោមក្មេងស្រីរងគ្រោះដើម្បីត្រឡាប់មកផ្ទះវិញ រួចជនសង្ស័យក៏គេចខ្លួនបាត់។

ប្រភពខាងលើបន្តទៀតថា ក្រោយមកត្រូវម្តាយជនរងគ្រោះឆ្ងល់ថាបាត់ទៅណាមួយយប់ក៏សួរដេញដោលកូនស្រីខ្លួនរហូតជនរងគ្រោះប្រាប់ថា បងថ្លៃនាំទៅរំលោភនៅខេត្តកំពង់ឆ្នាំង ទើបម្តាយរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យដើម្បីឲ្យចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍មនោរម្យកសាងសំណុំរឿងបញ្ជូនទៅឲ្យនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាចាត់ការតាមនីតិវិធី៕ ស រស្មី

image1 image2


ចែករំលែក៖