ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយបុរសម្នាក់់បើបរលឿនខ្វះការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍ បានបង្កឲ្យមានគ្រោះរ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវ និងធ្វើឲ្យរងការខូចខាតដល់សម្បត្តិសាធារណៈផងដែរ ។
ហេតុការណ៍គ្រោអថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ០៦ និង ៥៥នាទីយប់ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ស្ថិតនៅភូមិគ្រួស សង្កាត់ សំរោង ខណ្ឌព្រែកព្នៅ (មុខផ្ទះប្តជាពលរដ្ឋឈ្មោះ ហេម គន្ធា ។
លោកស៊ិន សុវណ្ណនាយផ្នែកចរាចរណ៍ខណ្ឌព្រែកព្នៅ បានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក HYUNDAI មានសណ្តោងរឺម៉កដឹកប្រេង ឬ ហ្គាស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B- 6676 បើកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូទៅជើង បើកលឿនខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តរ៉េចង្កូតទៅខាឆ្វេងដៃបុកឃឿនចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ហើយខ្ទាតស៊ីទែនប្រេង ឬហ្គាសរអិលទៅប៉ះនិងរថយន្តមួយគ្រឿងទៀតម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A- 0438ស្របទិសគ្នា បើកបរដោយឈ្មោះ លី ភក្តិ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិ ចាន់ទាក ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេតកំពង់ឆ្នាំ រងការខូចខាតរថយន្តបន្តិចបន្តួច។
លោក ស៊ិ សុវណ្ណបន្តថា ក្រោយពីបើករថយន្តបង្កគ្រោះថ្នាក់រួចមក អ្នកបើករថយន្តសណ្តោងបានគេចខ្លួនបាត់ស្រមោលផងដែរដោយទុករថយន្តនៅកន្លែងកើតហេតុ លោកបន្តថា សំណាងហើយដែលមិនមានបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទ្នកធ្វើដំណើរតាមផ្លូវ ឬអុនកក្បែរខាងនោះដោយគ្រាន់តែធ្វើឲ្យចូចខាតរថយន្តតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុភ្លាមៗផងដែរនោះកម្លាំនគរបាលចរាចរខណ្ឌព្រែកព្នៅបានចុះទៅដល់កន្លែងកើតហេតុជួយបញ្ជាចរាចរណ៍មិនអោយមានការកកស្ទះ និងហៅរថយន្តស្ទូចអោយមកស្ទូចយករថយន្តបង្កនិងស៊ីទែនសាំង ឬ ហ្គាស ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅរង់ចាំធ្វើការដោះស្រាយ ចំណែកខាងរថយន្តរងគ្រោះបានទាសំណងថ្លៃខូចខាតចំនួន១០០ ដុល្លាអាមេរិចដើម្បីជួសជុលរថយន្តដែលខូចខាតផ្នែកខាងក្រោយផងដែរនោះ៕ ព្រែកជ័យ