ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ព័រស៊េរីទំនើប ចេញពីក្លឹបលឿនដូចហោះជ្រុលទៅបុកគេផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ :ករណីគ្រោះចរាចរមួយបានកើតឡើងរវាងរថយន្តស៊េរីទំនើប២គ្រឿង បានរងការខូចខាត ខណៈដែលរថយន្តស័្ពរមួយគ្រឿងបានបើក ចេញពីក្លឹបទ្រូហ្វេស យ៉ាង លឿនជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកជាមួយនិងរថយន្តកាមរីហាយប្រ៊េមួយគ្រឿងទៀត ដែលកំពុងចតចោលពីក្រោយពេញទំហឹងបង្កឲ្យភ្ញាក់ផ្អើលតែម្តង ។

ហេតុការណ៍គ្រោះថា្នក់ចរាចរខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចតាមបណ្តោយផ្លូវលេខ៩០កែង ផ្លូវ ព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសន្តិសុខម្នាក់ដែលយាមនៅក្បែរនេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញ រថយន្តស័្ពរម៉ាកឌូច ពណ៍ខ្មៅ គ្មានស្លាកលេខ បើកចេញពីក្លឹបទ្រូហ្វេស ក្នុងទិសដៅពីកើតទៅលិច បើកបរដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណ ដោយបើករថយ៉ាងលឿន ភ្លាមនោះក៏ជ្រុលទៅបុកជាមួយរថយន្តកាមម៉ារីបាឡែ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2X- 4632 មួយគ្រឿងទៀតដែលចតចោលនៅលើផ្លូវលេខ៩០ ដែលទើបនិងបើកចូលក្លឹបផងដែរនោះ ប៉ុន្តែសំណាងល្អមិនបង្កគ្រោះថ្នាក់អី្វដល់មនុស្សនេះទេគ្រាន់តែខូចខាតផ្នែកខាងមុខនិងខាងក្រោយប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុរថយន្តបង្កធ្វើការសំរួលគ្នាជាមួយនិងរថយន្តរងគ្រោះដោយសុំយកទៅជួសជុលដើម្បីបញ្ចប់រឿងផងដែរ ។ចំណែកឯម្ចាស់រថយន្តរងគ្រោះរងក៏យល់ព្រម ដោយមិនចង់មានរឿងវែងឆ្ងាយ ៕ តារា

img_1758 img_1753 img_1755 img_1756 img_1757


ចែករំលែក៖