ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែហាងលក់សាច់អាំងយីហោ២០០២ខឹងសង្សារ និងបងថ្លៃទាញកាំបិតបុ័ងតោដេញកាប់ផ្អើលភ្ញៀវរត់ចែកជើងគ្នា

ចែករំលែក៖

ភ្នំពេញ ៖ ថៅកែហាងលក់សាច់អាំងយីហោ២០០២ ខឹងសង្សារ និងបងថ្លៃទាញកាំបិតបុ័ងតោដេញកាប់បង្កការភ្ញាក់ផ្អើលធ្វើឲ្យភ្ញៀវរត់ចែកជើងគ្នា ទាំងមិនទាន់គិតលុយផងនោះ ហើយត្រូវសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ និងឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លា ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួលផ្លូវ២០០២ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានថ្លែងថា ជនបង្កឈ្មោះមួន ទូច ហៅរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាចុងភៅ ស្នាក់នៅផ្ទះជួលលេខ០១ ផ្លូវ២០០១ ក្នុងភូមិត្រពាំងល្វា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ស្ត្រីខាងលើបន្តថា សង្សាររបស់នាងជា(ជនបង្ក)គឺជាកូនកំព្រា និងជាមនុស្សស្លូតបូតប៉ុន្តែ ពេលថ្មីៗនេះ គាត់បានប្រើប្រាស់ថ្នាំញៀនរហូតញៀនថ្នាំ ក្លាយជាមនុស្សកាចសាហាវ ហើយមុនពេលកើតហេតុ គាត់បានភ្ញាក់ពីដំណេក ក៏សួររកលេខទូរស័ព្ទរបស់បងប្រុសបង្កើតរបស់នាងដែលត្រូវជាបងថ្លៃ ពេលនោះនាងឆ្លើយថា ខ្ញុំមិនស្គាល់ទេ លុះពេលឃើញបងថ្លៃមកដល់ ក៏យកកាំបិតបុ័ងតោដេញកាប់ផ្អើលពេញហាង និងយកអង្រែបុកគ្រឿង ទៅវាយកម្ទេចអស់ម៉ូតូមួយគ្រឿងថែមទៀតជារបស់បងប្រុសនាង បណ្ដាលឱ្យខ្ទេចអស់មួយគ្រឿង មានម៉ាកគុបជ្រុងសេ៥០ ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ ១AR-1780 ហើយធ្វើឱ្យភ្ញៀវដែលកំពុងតែអង្គុយផឹកស៊ីនៅក្នុងហាងនោះភ័យបាស់សក់បាននាំគ្នារត់ចេញបាត់អស់ ទាំងមិនទាន់គិតលុយ។

តាមសម្តីជនបង្កឱ្យថា មុនពេលកើតហេតុ គាត់បានហៅសង្សារខ្លួន សួររកលេខទូរសព្ទ័របស់បងថ្លៃ តែនាងឆ្លើយថា នាងមិនដឹងនោះទេ ខ្លួនខឹងសម្បារខ្លាំងបានបោកតុ កៅអី ស្របពេលជាមួយគ្នានោះបងថ្លៃប្រុស បានចុះពីលើផ្ទះជាន់ទីមួយមក បានស្ទុះមកវាយរូបខ្ញុំទើបខ្លួនខឹងក៍ទាញកាំបិតបុ័ងតោមកដេញកាប់បងប្រុសនោះតែម្តង ។

ក្រោយពេលកើតហេតុ ជនបង្កបានត្រូវសមត្ថកិច្ចនាំខ្លួនយកមកកាន់ប៉ុស្តិ៍ទឹកថ្លា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំការចាត់ការតាមនីតិវិធី ៕ តុង សីហា

a er


ចែករំលែក៖