ព័ត៌មានទាន់ហេតុការណ៍៖

របងថ្មលោកផ្កាយ៣ក្រសួងមហាផ្ទៃម្នាក់ដែលសង់រំលោភលើចិញ្ចើមផ្លូវ ចុងក្រោយបានត្រឹមតែវាយកម្ទេចពាក់កណ្ដាល ទុកពាក់កណ្ដាលក្រោយចរចាជាមួយអាជ្ញាធរអស់រយៈពេល១ម៉ោង

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ លោកចាន់ បណ្ឌិត នាយករងរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះវាយកម្ទេចរបងថ្ម លោកផ្កាយ៣ម្នាក់នៅក្រសួងមហាផ្ទៃ ដែលបានឲ្យជាងសង់របងថ្មកម្ពស់ជិត២ម៉ែត្រលយមកលើចិញ្ចើមផ្លូវសាធារណៈ ប៉ុន្តែត្រូវម្ចាស់ផ្ទះហៅចូលទៅក្នុងផ្ទះដើម្បីធ្វើការចរចា និងដាក់ថ្នាំសណ្ដាំអាជ្ញាធរទាំងនោះ ក្រោយអាជ្ញាធរដើរចេញពីក្នុងផ្ទះមកវិញ ក៏ឡើងលើរថយន្តរៀងៗខ្លួនចេញទៅបាត់ ដោយមិនបានវាយរបងថ្មនោះទេ ។

គួរបញ្ជាក់ថា បន្ទាប់ពីគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះណែនាំដល់ម្ចាស់ផ្ទះឲ្យវាយកំម្ទេចចោលដូចទំរង់ដើមវិញ កាលពីល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ចំណុចផ្ទះលេខ៣៧ ផ្លូវលេខ៧៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយទុកឲ្យម្ចាស់ទីតាំងរយះពេល២ថ្ងៃ វាយរបងនោះចោលវិញ ប៉ុន្តែលោកផ្កាយ៣រូបនោះមិនព្រមវាយដោយខ្លួនឯងនោះទេ ដោយអូសបន្លាយរយះពេលរហូតទៅដល់៤ថ្ងៃទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះមកវាយកំម្ទេច ក៏ត្រូវម្ចាស់ផ្ទះរូបនោះ(ផ្ទះរបស់លោកផ្កាយ៣ )បានទូរស័ព្ទហៅអាជ្ញាធរចូលទៅក្នុង ក្រោយពីធ្វើការសម្របសម្រួលគ្នាអស់រយះពេលជិត១ម៉ោង គេឃើញអាជ្ញាធរនាំគ្នាចេញមកវិញ បានត្រឹមតែនិយាយប្រាប់អ្នកសារព័ត៌មានថា ដោយមានការ សម្របសម្រួលពីថ្នាក់លើ ទើបម្ចាស់ផ្ទះយកព្រមវាយរបងថ្មដែលសង់រំលោភចិញ្ចើមផ្លូវនេះ ត្រឹមតែពាក់កណ្ដាលទុកពាក់កណ្ដាល (តើការសង់លើចិញ្ចើមផ្លូវរបស់លោកផ្កាយ៣នេះ ត្រូវឬក៏ខុស )។

យោងតាមអាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា សំណងរបងថ្មប្រវែង៤,៤៥ម៉ែត្រ កម្ពស់១,៩០ម៉ែត្រដែលសងលើចញ្ចើមផ្លូវសាធារណនោះ ជារបស់ឈ្មោះសូត្រ សម្បត្តិ ។

ដោយឡែកប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ផ្ទះលេខ៣៧ បានជួលជាងមករៀបឥដ្ឋបណ្ដុះរបងបន្ថែមខណ្ឌលយមកលើចញ្ចើមផ្លូវសាធារណៈ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយឃើញពីការរំលាភយកចញ្ចើមផ្លូវសាធារណៈដូច្នេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ជូនអាជ្ញាធរខណ្ឌចុះមកត្រួតពិនិត្យជាក់ស្តែង ហើយម្ចាស់ផ្ទះវីឡាដ៏ធំស្គឹមស្គៃនេះ គឺជាអ្នកមានអំណាចមួយក្នុងក្រសួងមហាផ្ទៃផងដែរ ។

គួរបញ្ជាក់ផងដែរថា អាជ្ញាធរដែលចុះមកត្រួតពិនិត្យមើល ក៏បានឲ្យដឹងថា គឺតំរូវឲ្យម្ចាស់ផ្ទះរូបនោះត្រូវតែធ្វើការរុះរើឬវាយចោលឲ្យដូចទំរង់ដើមវិញ គឺទុករយះពេលឲ្យម្ចាស់ផ្ទះរុះរើដោយខ្លួនឯងចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៦ ហើយបើម្ចាស់ផ្ទះមិនយល់ព្រមតាមអាជ្ញាធរណែនាំនោះទេ នឹងមានវិធានការតាមក្រោយទៀត ។ លុះដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយមិនឃើញម្ចាស់ផ្ទះវាយកំទ្ទេចដោយអូសបន្លាយរយះពេល៤ថ្ងៃហើយ គឺម្ចាស់ផ្ទះបានផ្គើននឹងការណែនាំពីអាជ្ញាធរមូលដ្ឋាន ព្រោះតែអាងអំណាច និងបុណ្យសក្តិរបស់ខ្លួនជាមន្រ្តីនគរបាលជាន់ខ្ពស់ម្នាក់នៅក្រសួងមហាផ្ទៃ ទើបហ៊ានសង់ដោយមិនខ្លាចអាជ្ញាធរ ៕ ស តារា

image7 image1 image2 image3 image4 image5 image6


ចែករំលែក៖