ព័ត៌មានទាន់ហេតុការណ៍៖

ដីព្រៃរដ្ឋជាច្រើនហិកតានៅក្រុងសំរោងខេត្តឧត្តរមានជ័យកំពុងត្រូវបានក្រុមឈ្មួញវាតទីយក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ក្រុមប្រជាពលរដ្ឋ បានឲ្យដឹងថា ដីគម្របព្រៃឈើរបស់រដ្ឋជាច្រើនហិកតា នៅចំណុចត្រពាំងចែងម៉ែង ស្ថិតក្នុងភូមិប្ញស្សីថ្មី ឃុំកូនក្រៀល ពេលនេះកំពុងត្រូវបានក្រុមឈ្មួញវាតទីយកយ៉ាងរាលដាល ។

អ្នកភូមិបានលើកឡើងថា ជាក់ស្ដែង កាលពីដើមសប្ដាហ៍នេះគេឃើញមានមនុស្សប្លែកមុខជាច្រើននាក់បានដាក់គ្រឿងចក្រ មកឈូសឆាយនឹងគាស់រំលើងដើមឈើ ធំៗ ក្នុងគោលដៅព័ទ្ធយកដី ប៉ុន្តែត្រូវបាន មេឃុំកូនក្រៀលចាត់កម្លាំងឲ្យទប់ស្កាត់និងដកហូតបានអេស្កាវ៉ាទ័រ១គ្រឿងដែលក្រោយមកអេស្កាវ៉ាទ័រនោះត្រូវបានអភិបាលរងក្រុងសំរោងសម្របសម្រួលដោះលែងទៅវិញ ។

បើតាមសេចក្ដីរាយការណ៍ថា ក្រុមឈ្មួញដែលមកកាប់គាស់ឈើទាំងនោះ គឺគេ បានការអនុញ្ញាតពីលោក ញ៉ែម សម្បត្តិ អតីតនាយសង្កាត់រដ្ឋបាលព្រៃឈើកូន ក្រៀល ។

លោក ញ៉ែម សម្បត្តិ មិនអាចទាក់ទង សំុការបំភ្លឺបានទេ ។ ប៉ុន្តែលោក គង់ ណា រ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើ កូន ក្រៀលបច្ចុប្បន្នបានប្រាប់ថា លោកអត់ បានដឹងរឿងនេះទេ ។

ចំណែកលោក អ៊ុន សុភក្ដិ អភិបាល រងក្រុងសំរោងបានថ្លែងថា លោកពិតជា បានសម្របសម្រួលដោះលែង អេស្កាវ៉ាទ័រ នោះមែន ដោយឲ្យគេធ្វើកិច្ចសន្យាមិន ឲ្យឈូសរំលើងដើមឈើ ក្នុងគោលដៅ ច្បាមយកដីរដ្ឋទៀតទេ ៕ ប៉ែន នួន

odor-3 odor-2 odor-1


ចែករំលែក៖