ភ្នំពេញ៖ ថ្នាក់ដឹកនាំកីឡាទ្រីយ៉ាត្លុង កម្ពុជាហាក់មានក្តីរំពឹងទុកកាន់តែខ្ពស់ ក្រោយពីកីឡាករកីឡាការិនីរបស់ខ្លួនឈ្នះមេដាយចំនួន៥គ្រឿងពីព្រឹត្តិការណ៍ប្រកួតTriathlon International Championship 2016 នៅប្រទេសថៃបានត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ។ ការព្រួយបារម្ភរបស់ថ្នាក់ដឹកនាំកីឡាទ្រីយ៉ាងត្លុងកម្ពុជាខាងលើធ្វើឡើងបន្ទាប់ពីបានឮព័ត៌មានខ្លះពីថ្នាក់ដឹកនាំ កីឡាថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៧នេះក្រសួងនិងដក់បេក្ខភាពកីឡាខ្លះ ដែលពុំធ្លាប់ដណ្តើមបានមេដាយពីព្រឹត្តិ ការណ៍ថ្នាក់តំបន់ខាងលើ ក្នុងនោះកីឡាទ្រីយ៉ាត្លុងកម្ពុជាក៏ពុំធ្លាប់ឈ្នះមេដាយស៊ីហ្គេមដែរ ប៉ុន្តែពួកហាក់បានកំពុងមានកម្រិតបច្ចេកឡើងខ្លាំងមួយរយៈពេលចុងក្រោយនេះ ជាក់ស្តែងពួកគេបានទាំងឈ្នះមេដាយអន្តរជាតិទៀតផង។ជោគជ័យចុងក្រោយនេះ ថ្នាក់ដឹកនាំកីឡាទ្រីយ៉ាងត្លុងរំពឹងថា ថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា រក្សាក្រុមខ្លួនក្នុងបញ្ជីស៊ីហ្គេមដដែលដើម្បីលើកទឹកចិត្តកីឡាករកីឡាការិនីដែលកំពុងខិតខំហ្វឹកហាត់នាបច្ចុប្បន្ននេះ ព្រោះប្រភេទ កីឡានេះពិបាក់រកកីឡាករកីឡាការិនីដែលមានចិត្តអំណត់ខ្លាំង ។
លោកងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធទ្រីយ៉ាត្លុងធ្លាប់បានថ្លែងថា ព្រឹត្តិ ការណ៍ Triathlon International Championship 2016 ភាគីថៃតែងតែរៀបចំជារៀងរាល់ឆ្នាំដែលមានលក្ខណៈក្នុងស្ដង់ដាកម្រិតតំបន់ហើយកម្ពុជាធ្លាប់ទទួលបានមេដាយសំរឹទ្ធិ១គ្រឿងម្ដងរួចមកហើយកាលពី ឆ្នាំ២០១៥ លើវិញ្ញាសាអាយុ២៩ឡើង។ លោកបានបន្តទៀតថា ទ្រីយ៉ាត្លុងគឺជា កីឡាមួយដែលមានលក្ខណៈពិបាកក្នុងការ ប្រកួតទាមទារឲ្យអត្តពលិកចូលរួមត្រូវមានសមត្ថភាពពេញលេញទើបអាចប្រកួតបានគឺត្រូវហែលទឹកចម្ងាយ១,៥គីឡូម៉ែត្រ, ជិះកង់៤០គីឡូម៉ែត្រ និងរត់ចម្ងាយ១០ គីឡូម៉ែត្របន្ថែមទៀត។ដោយឡែកឆ្នាំនេះមានប្រទេសចូលរួមចំនួន១១សរុបអត្ត ពលិកទាំងមានប្រហែលជាង២០០នាក់ ក្នុងនោះ ក្រុមកីឡាករទ្រីយ៉ាត្លុងកម្ពុជា ដណ្តើមបានមេដាយចំនួន៥គ្រឿង ដូចជាមេដាយមាស២គ្រឿងរកបានដោយ កីឡា នាង ពេជ្រពិសិដ្ឋិង កីឡាករកាំង ធឿន ។ ប្រាក់១គ្រឿងរកបានដោយកីឡា ឆោម ចាន់ថុន និងមេដាយសំរឹទ្ធិ២គ្រឿងរកបានដោយកីឡាករ ឆោម ចាន់ថា និងសិន ដារ៉ា។
លោកបានបញ្ជាក់តាមរយៈមេដាយ ខាងលើ លោកសង្ឃឹមថាក្រសួងអប់រំយុវ ជន និងកីឡាពិចារណារក្សាទុកសមាសភាពក្រុមរបស់ខ្លួនក្នុងបញ្ជីឈ្មោះកីឡាចេញទៅប្រកួតស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៧ខាងមុខនេះ៕ សារីម