ព័ត៌មានទាន់ហេតុការណ៍៖

​អ្នកជក់ត្រូវបានដោះលែង រីឯជនសង្ស័យជួញដូរគ្រឿងញៀនត្រូវកម្លាំងនគរបាលប៉ុស្តិ៍ ពន្សាំងចាប់ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ វង្ស ប៊ុនវិសុទ្ធ បានសម្រេចដោះលែងជនសង្ស័យម្នាក់ឈ្មោះ ហ៊ុយ
អាយុ ១៤ ឆ្នាំដោយសំអាងថា ជាអនិតិជនប្រើប្រាស់គ្រឿញៀនប្រព្រឹត្តិនៅចំណុចក្រោយព្រៃតាគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដែលកម្លាំនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ពន្សាំងចាប់បញ្ជូនមកអធិការដ្ឋានខណ្ឌព្រែកព្នៅកាលពីថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៦វេលាម៉ោង ១៥ និង៣៥នាទី កន្លងមក។

តាមចម្លើយសារភាពពីជនសង្ស័យឈ្មោះ ហ៊ុយ ដែលប្រើប្រាស់( ជក់ )នូវសារធាតុញៀនដែលបានដោះលែងរួចមក បានប្រាប់ថាខ្លួនបានទិញថ្នាំញៀនពីឈ្មោះ សឿង សុខវីដែលជាអ្នកលក់ រួចមកមកអោយខ្លួនរួចមក លោកវង្ស ប៊ុនវិសុទ្ធព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាតាមទូរស័ព្ឌអោយតាមចាប់មេក្លោងចែកចាយថ្នាំញៀនបានម្នាក់ទៀតកាលពីវេលាម៉ោង ១៥ និង ៥៥ នាទី ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៦ នៅចំណុចខាងក្រោមផ្ទះជនសង្ស័យ ក្នុងភូមិព្រៃស្វាយ សង្កាត់ពន្សាំង ទើបកម្លាំងឃាត់ខ្លួនបានតែម្តង។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួន ជាអ្នកជួញដូរថ្នាំញៀនមានឈ្នោះ សឿង សុខវី ភេទប្រុស អាយុ ២០ ឆ្នាំ មានមុខរបរមិនពិតប្រាកដស្នាក់នៅភូមិកើតហេតុខាងលើ ព្រមទាំងវត្ថុតាងមាន ម៉ូតូចំនួន០១គ្រឿង ម៉ាក RC សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU- 8612 ។ជនសង្ស័យនៅមុខសមត្ថកិច្ចបានឆ្លើយសារភាពថា ខ្លួនពិតជាបានលក់គ្រឿងញៀនទៅអោយឈ្មោះ ហ៊ុយ ដែលត្រូវព្រះរាជអាជ្ញាធ្វើការដោះលែងដោយសំអាងថា នៅជាអនិតិជនអាយុ១៤ឆ្នាំនៅឡើយ ហើយបានអោយអាណាព្យាបាលមកធានាយកទៅអប់រំទៀតផង។

បច្ចុប្បន្ន ជនសង្ស័យជាអ្នកលក់គ្រឿងញៀនត្រូវបាននគរបាលរដ្ឋបាលប៉ុស្តិ៍ពន្សាំងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រង់ចាំក៏សាងសំណុំបែបបទបញ្ជូនបន្តទៅតុលាកាចាត់ការតាមផ្លូវច្បាប់៕  ៖ព្រែកជ័យ

img-20161207-wa0000

img-20161207-wa0002

 


ចែករំលែក៖