ខេត្តព្រះសីហនុ៖ សាកសពបុរសអ្នកនេសាទម្នាក់ត្រូវបានគេរកឃេីញ និងដឹកយកពីកោះព្រីង មកកាន់ដីគោកក្នុងក្រុងព្រះសីហនុកាលពីម៉ោងជាង៩យប់ ថ្ងៃ៦ ខែធ្នូ ឆ្នាំ២០១៦ ។
សមត្ថកិច្ចឲ្យដឹងថា សាកសពមានឈ្មោះស៊ុំ លុច ភេទប្រុស អាយុ៣៣ឆ្នាំ ជាម្ចាស់ទូកនេសាទមួយគ្រឿង ដែលបានលិចក្នុងលម្ហសមុទ្រពេលចេញនេសាទ ជាមួយនឹងកម្មករនេសាទម្នាក់ទៀ តកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងនោះក្រៅពីរកឃេីញសាកសពម្ចាស់ទូក កម្មករម្នាក់ទៀតដែលរួមដំណេីរជាមួយ ឈ្មោះណៅ ប៊ុនធឿង ហៅ កប អាយុ២៣ឆ្នាំ គេនៅរកមិនទាន់ឃេីញនៅឡើយទេ និងពុំទាន់ដឹងពីជោគវាសនាយ៉ាងណា បេីទោះជាមានការសន្និដ្ឋានថា កម្មករនេសាទរូបនោះអាចនឹងបាត់បង់ជីវិតដូចគ្នាទៅហេីយក្តី ៕ ឆ្លាម សមុទ្រ