ព័ត៌មានទាន់ហេតុការណ៍៖

សាលាខណ្ឌដូនពេញប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញថ្មី

ចែករំលែក៖

ភ្នំពេញ៖ តាមការគ្រោងទុករបស់សាលាខណ្ឌដូនពេញ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក នឹងមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅសាលប្រជុំសាលាខណ្ឌដូនពេញ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។

ពិធីប្រកាសចូលកាន់មុខតំណែងនេះ ត្រូវបានធ្វើឡើងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវផ្លាស់ប្តូរលោក គួច ចំរើន អភិបាលខណ្ឌដូនពេញទៅជាអគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ ជំនួសដោយលោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ៕ ប្រាថ្នា

sok-penhvuth

លោកសុខ ពេញវុធ

kouch-chamruern

លោកគួច ចំរើន


ចែករំលែក៖