ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយយកកូនអាយុទើប៤ខែ ដេកក្នុងអង្រឹងជាមួយពេលភ្ញាក់ឡើងទើបដឹងថា ដេកសង្កត់កូនស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលទាំងព្រលឹមមួយ បានកើតឡើងបន្ទាប់ពី ប្តីប្រពន្ធ២នាក់ជាជាងប៉ះកង់តាមចិញ្ចើមផ្លូវ ដោយសារតែការធ្វេសប្រហែសរបស់ម្តាយបានយកកូនអាយុទើបតែ៤ខែ ទៅដាក់ដេកក្នុងអង្រឹងជាមួយមិនបានប្រុងប្រយ័ត្នពេល ភ្ញាក់ឡើងទើប ម្តាយដឹងថាដេកកិនពីលើកូនបណ្ដាលឲ្យស្លាប់តែម្តង ។

ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ០៥ និង ៣០ នាទីព្រឹកថ្ងៃទី ០៧ខែ ធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅចំណុចផ្លូវលេខ ៨៨ កែងផ្លូវ ព្រះសុីសុវត្ថ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

បើយោងតាមការរៀបរាប់របស់ឪពុក លោកហែម វិឆាយ អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺបានរៀបរាប់ទាំងទឹកភ្នែកថា រូបគាត់បានចាកចេញពីស្រុកកំណើតមកប្រកបមុខរបរជាជាងប៉ះកង់អស់រយៈជាង ១០ឆ្នាំហើយ និងបានចាប់ដៃគ្នាជាមួយនិងប្រពន្ធឈ្មោះ សួន សឿន អាយុ ៣៦ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង រហូតមកដល់បច្ចុប្បន្នបានកូនចំនួន៥នាក់ក្នុងបន្ទុក កូនទី១ ភេទស្រី អាយុ ១៣ ឆ្នាំ កូនទី២ អាយុ ១២ ឆ្នាំ ស្រី កូនទី ៣អាយុ ៩ឆ្នាំប្រុស កូនទី៤ អាយុ ៧ឆ្នាំប្រុស និងកូនដែលស្លាប់ជាកូនពៅអាយុ ៤ខែ ភេទស្រី។

តាមប្រភព អ្នកនៅក្បែរខាងបានប្រាប់អោយដឹងថា ប្តីប្រពន្ធ២នាក់នេះប្រកបរបរប៉ះកង់នៅទីនេះយូរណាស់មក ហើយនិងជាគ្រួសារក្រីក្រគ្មានទីលំនៅស្នាក់នៅ រស់នៅលើចិញ្ចើមផ្លូវ និងមិនសូវចុះសម្រុងនឹងគ្នានោះទេ ហើយមានជីវភាពខ្វះខាតរកមួយថ្ងៃសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ ។

បើតាមការរៀបរាប់របស់ម្តាយក្មេងរងគ្រោះ បានប្រាប់អោយដឹងថា នៅយប់ថ្ងៃកើតហេតុ រូបគាត់ជា(ម្តាយ)បានយកកូនដែលរងគ្រោះមកដេកក្នុងអង្រឹងជាមួយគ្នា ហើយនៅវេលាម៉ោងប្រហែលជា៣ភ្លឺគាត់បានដេកលក់មួយភាំង លុះព្រឹកឡើងគាត់បានក្រោកចេញពីអង្រឹងដូចសព្វដង រហូតមកដល់ម៉ោងកើតហេតុឪពុកបានសួររកកូនដើម្បីបញ្ចុកបាយប្រពន្ធប្រាប់ថានៅក្នុងអង្រឹង ពេលប្តីទៅលើកកូនហើយយកចេញពីក្នុងអង្រឹងមកស្រាប់តែឃើញកូនរឹងស្តូកបាត់ទៅហើយ។

បន្ទាប់ពីមានការភ្ញាក់ផ្អើលរួចមកក្មេងរងគ្រោះត្រូវបានអ្នកធ្វើដំណើរតាមផ្លូវជួយឧបត្ថមជាថវិការដើម្បីជួយអោយឪពុកម្ដាយទារករងគ្រោះយកសពកូនទៅបូជា នៅវត្តទួលសិត្ថាវ័ន្តហៅ វត្ត ទួលអស់លោកតាមប្រពៃណី ក្នុងទឹកដីខណ្ឌឬស្សីកែវ៕ ស ដារ៉ា

 

sr whatsapp-image-2016-12-07-at-10-05-06


ចែករំលែក៖