ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូចេញពីបង្កក់កូនប្រុសបើកល្បឿនលឿនត្រង់ផ្លូវកោងបង្កគ្រោះថ្នាក់ខ្លួនឯងស្លាប់ទាំង៣នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសនិងស្ត្រី ៣នាក់អ្នកជិះម៉ូតូ១គ្រឿឌុបគ្នាចេញពីបង្កក់ កូនប្រុសគេនៅស្រុកថ្មពួកក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញនៅស្រុកមង្គលបុរី។ លុះ មកដល់ចំណុចផ្លូវកោងបើកក្នុងល្បឿនលឿន ពេលកាច់ចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលសញ្ញាចំណាំងផ្លាតចិញ្ចើមផ្លូវដួលបាក់កស្លាប់២នាក់នៅកន្លែងកើតហេតុ និងម្នាក់ទៀត ស្លាប់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបាកកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៦ ក្នុង ភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ។

នគរបាលចរាចរប្រាប់ឲ្យដឹងថា ជនរង គ្រោះទាំង៣នាក់ ទី១-ឈ្មោះរើន សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកបើកបរម៉ូតូ, ទី២-ឈ្មោះបូ ស៊ីណែត ភេទស្រី អាយុ២៣ឆ្នាំ អ្នកទាំង២នាក់ត្រូវជាប្តីប្រពន្ធនឹងគ្នា និងទី៣-ឈ្មោះរើន សុផាន ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវជាប្អូនជនរងគ្រោះទាំង៣នាក់ បច្ចុប្បន្ន រស់នៅភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សាក្សីឲ្យដឹងថា មុនពេលកើតហេតុជន រងគ្រោះ៣នាក់បានជិះម៉ូតូម៉ាកហុងដាពណ៌ ខ្មៅ ពាក់ស្លាក់លេខបន្ទាយមានជ័យ1J-0387 ស៊េរីឆ្នាំ២០១៦ ក្នុងទិសដៅពីជើង ទៅត្បូង។ លុះបើកមកដល់កន្លែងកើតហេតុទំនងជាអ្នកបើកម៉ូតូមិនស្គាល់ភូមិសាស្រ្តផ្លូវច្បាស់លាស់ជាចំណុចផ្លូវកោងបានបើកក្នុងល្បឿនលឿនទៅបុកបង្គោលចំណាំងផ្លាតលើចិញ្ចើមផ្លូវបណ្តាលឱ្យផ្លោងខ្ទាតទាំង៣នាក់ជាច្រើនម៉ែត្រ ស្លាប់២នាក់ប្តី-ប្រពន្ធនៅ កន្លែង។ ចំណែកប្អូនប្រុសរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបុរី ប៉ុន្តែដោយស្ថានភាពរបួសធ្ងន់ពេកក៏ដាច់ខ្យល់ស្លាប់តែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយខ្លួនឯងដោយនគរបាលចរាចរប្រាប់ឲ្យដឹងថា មូលហេតុដោយសារជិះលឿន បើកបរមិនប្រុងប្រយ័ត្នក្នុងស្លានភាពគ្រោះថ្នាក់។ សពជនរងគ្រោះបន្ទាប់មកត្រូវបាន នគរបាលចរាចរដឹកប្រគល់ឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូក៏បានប្រគល់ឲ្យក្រុមគ្រួសារ វិញផងដែរ៕ សំ វិច្ឆិកា

 

img_5203 img_5179 img_5182 img_5183 img_5184


ចែករំលែក៖