ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនប្រុស ស្រី៣នាក់ សង្ស័យពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្សយ័ជួញដូរ និងចែកចាយប្រើប្រាស់ថ្នាំញៀនប្រុសស្រី៣នាក់ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំង សហការជាមួយកំលាំងនគបាលការរិយាលយ័ប្រឆាំងគ្រឿងញៀននៃស្នងការនគបាលខេត្តកំពង់ឆ្នាំងធ្វើការឃាតខ្លួនបានខណះដែលគេកំពង់ធ្វើសកម្មភាពជួញដូរនិងចែកចាយ ។

ការបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង១២នាទី៣០ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់វិសាលសុខស្ថិតក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។

មុខសញ្ញាដែលសមត្ថកិច្ច១.ឈ្មោះយន់ តារា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិផ្សារលើសង្កាត់ផ្សារឆ្នាំង ២.ឈ្មោះហៀង កក្កដា ភេទប្រុសអាយុ២៨ឆ្នាំមានទីលំនៅក្នុងភូមិកោះក្របីសង្កាតផ្សារឆ្នាំង៣ឈ្មោះលន់ ស្រីដា ភេប្តប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង។

នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបករណីខាងលើនេះសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៍សចំនួន២០កញ្ចប់និង ទូរសព្ទ័ដៃ៣គ្រឿង រួមនិងសម្ភារះដែលបំរើដល់ការវិចខ្ចបនិងជក់មួយចំនួនផងដែរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័ជួញដូរនិងចែកចាយប្រើប្រាស់ថ្នាំញៀនប្រុសស្រី៣នាក់បានសារភាពថាគ្រឿងញៀនខាងលើនេះជារបស់ពួគគេបានទិញយកមកម្រាប់លក់ចែកចាយនិងប្រើប្រាស់ ។

សមត្ថកិច្ចស្ថិតនៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបករណីខាងលើនេះ បានអោយដឹងថា នៅមុនពេលឈានដល់ការបង្ក្រាបជនសង្សយ័ជួញដូរ និងចែកចាយគ្រឿងញៀនខាងលើនេះសមត្ថកិច្ចទទួលបានពតរ័មានពីប្រជាពលរដ្ឋដែលនៅក្នុងតំបន់ខាងលើខណះដែលក្រុមជនសង្សយ័កំពង់ធ្វើសកម្មភាពចែកចាយថ្នាំញៀននៅចំណុចខាងលើនេះ។

ភ្លាមៗនោះសមត្ថកិច្ចបានអនុវត្តន៍តាមបច្ចេកទេសជំនាញបើកការស្រាវជ្រាវតាមដានបន្ទាន់មួយពទ្ធ័ចាប់បានភ្លាមៗនិងបានរាយការណ៍ជូនលោកស្នងការនគបាលខេត្តនិងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាសាលាតំបូងខេត្តកំពង់ឆ្នាំងនាំយកមកធ្វើការសាកសួរនៅអធិការនគបាលក្រុងកំពង់ឆ្នាំង និងបានបញ្ជូនបន្តទៅការិយាលយ័ប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការនគបាលខេត្តសាក់សួរបន្ត ។

ក្រោយការសាកសួរសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាតំបូងខេត្តដើម្បីចាត់ការបន្តទៅតាមនិតិវិធីផងដែរ៕ ចន្ថា

as-1 as-2 as-3 as-4


ចែករំលែក៖