ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូមិត្តភក្តិជិះទៅទិញអាហារមួយភ្លែត យកទៅលក់បាត់ មកវិញប៉ូលិសឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញះ ក្មេងស្ទាវទំនើងម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ត៍ភ្នំពេញថ្មី ឃាត់ខ្លួនជាប់ចោទពីបទរំលោភទំនុកចិត្តខ្ចីម៉ូតូមិត្តភក្តិជិះរួចយកទៅលក់បាត់ ។

កាលពីម៉ោង១៨យប់ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៧២ ក្រុមទី១០ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនជាប់ចោទខាងលើមានឈ្មោះ វេន សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅផ្ទះលេខ៧២ ក្រុមទី១០ សង្កាត់ភ្នំពេញថ្មី ខណ្ឌ ភូមិគោកឃ្លាងសែនសុខ។

តាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ចែម រិទ្ខពល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិទ្រង់មាន់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូរបស់ម៉ាក និច ពណ៌ពាក់ផ្លាកលេខ ភ្នំពេញ 1CP 9972 ទៅកាន់ផ្ទះជនជាប់ចោទឈ្មោះ វេន សម្បត្តិ ដើម្បីនិយាយគ្នាលេង នៅវេលាម៉ោង២៣ កណ្តាលអាធ្រត្រ ពេលនោះឈ្មោះវេន សម្បត្តិ បានសុំខ្ចីម៉ូតូ របស់ជិះដោយប្រាប់ថា ទៅរកទិញអីស៊ីមួយភ្លែត គាត់ក៏ប្រគល់ម៉ូតូអោយតាមការស្នើសុំខ្ចី ប៉ុន្តែគេបានទៅបាត់រហូតទល់ភ្លឺអត់ឃើញត្រឡប់មកសោះ។

ជនរងគ្រោះបានបន្តថា លុះដល់ថ្ងៃទី៧ ខែដដែលនេះ នៅ ម៉ោងប្រហែល១៨ យប់ គាត់បានមកលួចសម្ងំឃ្លាំចាំមើល នៅក្បែរផ្ទះជនឈ្មោះ វេន សម្បត្តិ ក៏បានប្រទះឃើញគេលួចចូលមកផ្ទះវិញ មិនឃើញម៉ូតូ ទើបប្តឹងប៉ូលិសអោយមកនាំខ្លួនទៅសួរនាំនៅប៉ុស្តិ៍នគរបាលមូលដ្ឋានតែម្តង។

តាមចម្លើយជនសង្ស័យ (ជនជាប់ចោទ) បានសារភាពប្រាប់ប៉ូលិសថា ខ្លួនពិតជាបានខ្ចីយកម៉ូតូរបស់ជនរងគ្រោះជិះយកទៅមែនតែបានធ្វើអោយបាត់ទៅហើយ។

ប៉ូលិសនិយាយថា នេះជាពាក្យកុហកដោះសាររបស់គេទេ តែបើបាត់មែនម៉េច ក៏មិនរាយការណ៍មកសមត្ថកិច្ចភ្លាមៗឬទូរស័ព្ទប្រាប់ដំណឹងមកម្ចាស់ម៉ូតូភ្លាមៗមក ចាំបាច់គេចខ្លួន១យប់១ថ្ងៃ ហើយមកលួចសម្ងំចូលផ្ទះដោយមិនប្រាប់ដំណឹងដល់ម្ចាស់ម៉ូតូគរទៀតនោះ ។

ដោយផ្អែកលើការប្រព្រឹត្តបទល្មើសជាក់ស្តែង និងគ្មានសំណងដោះដូរជាមួយជនរងគ្រោះ ប៉ូលិសបានឃាត់ខ្លួនជនជាប់ចោទបញ្ជូនទៅតុលាការតាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូ ចោទពីបទរំលោភទំនុកចិត្ត ឆបោកយកម៉ូតូទៅលក់ឬបង្កអោយបាត់បង់។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមនីតិវិធី៕ តុង សីហា

se


ចែករំលែក៖