ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកតិរច្ឆានរំលោភកូនស្រីបង្កើតជាង២ឆ្នាំរហូតមានជំងឺផ្លូវភេទធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ពិតជារឿងព្រៃផ្សៃរក លេខដាក់គ្មានដែលឪពុកបង្កើតបានចាប់ រំលោភកូនស្រីខ្លួនឯងអាយុ១២ឆ្នាំជាបន្ត បន្ទាប់រយៈពេលជាង២ឆ្នាំមកហើយធ្វើឲ្យផ្លូវភេទរបស់កូនស្រីមានជំងឺធ្ងន់ធ្ងរ ហើយ ទើបតែបែកការណ៍ដឹងដល់ម្តាយមីងប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនឪពុកចិត្តតិរច្ឆានរូបនេះកាលពីល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦។

សមត្ថកិច្ចស្រុកបារាយណ៍បានឲ្យដឹងថា ឪពុកចិត្តតិរច្ឆានរូបនេះឈ្មោះ ស៊ឹម សេង អាយុ៣៨ឆ្នាំ រស់នៅឃុំបល្ល័ង្ក ស្រុក បារាយណ៍ ខេត្តកំពង់ធំ។ ចំណែកកូនស្រី រងគ្រោះទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ឪពុក បង្កើតតិរច្ឆានរូបនេះបានចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនជាបន្តបន្ទាប់បាន សម្រេចជាច្រើនដងចាប់តាំងពីឆ្នាំ២០១៤មកម្លេ៉ះ ហើយរំលោភលើកចុងក្រោយនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦។ នេះបើតាមក្មេងស្រីរងគ្រោះប្រាប់នៅក្រោយពីបែក ការណ៍។ បន្ទាប់មកក៏បែកការណ៍ដឹងដល់ម្តាយមីងក្មេងស្រីរងគ្រោះទើបម្តាយមីងក្មេង ស្រីរងគ្រោះមកដាក់ពាក្យបណ្ដឹងឲ្យចាប់ ខ្លួនជនសង្ស័យជាឪពុកយកមកផន្ទាទោស តាមច្បាប់ ។

សមត្ថកិច្ចស្រុកបារាយណ៍បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានជំងឺផ្លូវភេទធ្ងន់ធ្ងរ ហើយករណីនេះសមត្ថកិច្ចបានសហការជាមួយអង្គការស្ត្រីមានវិបត្តិបញ្ជូនក្មេងស្រីរងគ្រោះទៅរាជធានីភ្នំពេញដើម្បីពិនិត្យ និងព្យាបាល។ ដោយឡែកឪពុកដែលមាន ជីវិតរស់ប្រៀបមិនស្មើសត្វផងនោះត្រូវបាន សមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តដើម្បី ផ្តន្ទាទោសតាមច្បាប់ ៕ សហការី

1


ចែករំលែក៖