ភ្នំពេញ៖ សាលាខណ្ឌដូនពេញ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។
តាមការប្រកាសរបស់ក្រសួងមហាផ្ទៃ ត្រូវផ្លាស់ប្តូរលោក គួច ចំរើន អភិបាលខណ្ឌដូនពេញទៅជាអគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ ជំនួសដោយលោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ៕