ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនក្មេងទំនើងម្នាក់ករណីដាក់ដាវសាំម៉ូរ៉ៃនៅក្នុងកាបូប

ចែករំលែក៖

 

ភ្នំពេញ៖ ក្មេងទំនើងម្នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួន ខណៈឆែករកឃើញមានរក្សាទុកដាវសាំម៉ូរ៉ៃចំនួន១ដើម នៅក្នុងកាបូបស្ពាយ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្បែររបងវិទ្យាល័យទួលប្រាសាទសែនសុខ ស្ថិតក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

យុវជនខាងលើមានឈ្មោះ ឈុន ចាន់ថុនា អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុននឹងឃាត់ខ្លួនយុវជនខាងលើគឺ កំលាំងប៉ុស្តិ៍នគរបាលឃ្មួញបានចុះរដ្ឋបាលតាមបទបញ្ជារបស់លោកអធិការខណ្ឌនៅចំណុចខាងលើហើយក៍ប្រទះឃើញពួកគេអង្កុយនៅក្បែរបងវិទ្យាល័យចំនួន៣នាក់ពេលនោះក៍ឃាត់ឆែកឆេរ ហើយរកឃើញដាវសាំម៉ូរ៉ៃចំនួន១ដើម នៅក្នុងកាបូបស្ពាយរបស់ឈ្មោះ ឈុន ចាន់ថុនា ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

ចំណែកជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចថា ដាវនេះមិនមែនជារបស់ខ្លួនទេ គឺមិត្តភក្តិផ្ញើទុកអោយគេមើលតែប៉ុណ្ណោះ ។

បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរបន្ត ៕ តុង សីហា

1 aw ew


ចែករំលែក៖