ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តស៊េរីទំនើបបុកស្ត្រីជិះម៉ូតូស្លាប់

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសជនជាតិចិនម្នាក់ត្រូវបានកម្លាំងនគរបាលចរាចរផ្លូវគោកខេត្ត ក្រចេះ ឃាត់ខ្លួនភ្លាមៗ ក្រោយពីបុរសរូបនេះ បើករថយន្តឡង់គ្រីស័រស៊េរីទំនើបលឿនដូចហោះបុកស្ត្រីអ្នកជិះម៉ូតូម្នាក់បណ្តាលឲ្យ ស្លាប់នៅកន្លែងកើតហេតុ ។

យ៉ាងណាក៏ដោយក្រោយពីនគរបាល ឃាត់ខ្លួនបុរសជនជាតិចិនឈ្មោះ YANG FUTE អាយុ៤០ឆ្នាំ រស់នៅក្រុងភ្នំពេញ ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅលើ កំណាត់ផ្លូវជាតិលេខ៧ ចំណុចដីសម្បទាន ក្នុងភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះបុរសរូបនេះត្រូវបាននគរបាលដឹក តាមរថយន្តនាំខ្លួនមកស្នងការដ្ឋាននគរ បាលខេត្តដើម្បីចាត់ការតាមច្បាប់។

ស្នងការរងទទួលបន្ទុកចរាចរណ៍ លោក ឧត្តមសេនីយ៍ត្រី ហន ប៉ូច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរថយន្តឡង់គ្រីស័រស៊េរីទំនើប បើកបរក្នុងល្បឿនលឿនបានបុកម៉ូតូពីក្រោយពេញទំហឹង ខណៈដែលស្ត្រីរងឈ្មោះ វ៉ាន់ ចន្ឋី អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើបានជិះឆ្លងកាត់ថ្នល់ ហើយក៏បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

លោកស្នងការរងបានបញ្ជាក់ថា បុរសជនជាតិជនឈ្មោះ YANG FUTE អាយុ៤០ឆ្នាំ ជាអ្នកបច្ចេកទេសសាងសង់ទំនប់វារីអគ្គិសនី នៅខេត្តស្ទឹងត្រែង។ នៅថ្ងៃកើត ហេតុបុររូបនេះបានបើករថយន្តចេញពីរាជធានីភ្នំពេញ ក្នុងទិសដៅឆ្ពោះទៅខេត្តស្ទឹងត្រែង លុះរថយន្តមកដល់ចំណុចកើតហេតុខាងលើក៏បានបុកម៉ូតូបណ្តាលឲ្យជនរងគ្រោះស្លាប់តែម្តង។

ទាំងរថយន្តបង្កម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Y-7761 និងម៉ូតូស្ត្រី រងគ្រោះម៉ាកស៊ុយហ៊្សុយគីវីវ៉ា ពណ៌ខ្មៅគ្មាន ស្លាកលេខត្រូវបាននគរបាលចរាចរណ៍យក ទៅរក្សាទុកបណ្តោះអាសន្នរង់ចាំដោះស្រាយ នៅពេលក្រោយ៕ កោះទ្រុង

img_0749 img_0730 img_0732 img_0733 img_0747


ចែករំលែក៖