ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូូលឿនបុករបាំងថ្មការដ្ឋានជួសជុលផ្លូវមិនមានភ្លើងបំភ្លឺស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើហេតុ ខណៈដែលរូបគេបានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនមិនបានប្រុងប្រយ័ត្ន ហើយបានជ្រុលទៅបុកនិងរបាំងថ្មដែលក្រុមហ៊ុនជួសជុលផ្លូវជាតិលេខ៥ដាក់បាំងការពារដោយមិនមានដាក់ភ្លើងបំភ្លឺជាសញ្ញាខុសបច្ចេកទេស បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦វេលាម៉ោង១១និង៤០នាទី ត្រង់ចំណុចមុខផ្ទះឈ្មោះ ហេម ពិសិដ្ឋ លើផ្លូវជាតិ លេខ៥ ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានភភ្នំពេញ។

យោងតាមសាក្សីដែលនៅជិតកន្លែងកើតហេតុបានប្រាប់កាសែតនគរវត្តអោយដឹងថា ជនរងគ្រោះជិះម៉ូតូជិះម៉ូតូមួយគ្រឿងម៉ាក YAMAHA FZ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1- GC – 5704 ម្នាក់ឯង ធ្វើដំណើរលើផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបុករបាំងថ្មបិទផ្លូវការដ្ឋានកំពុងជួសជុលតែម្តងធ្វើអោយម៉ូតូគាបជាប់នឹងរបាំងថ្មមនុស្សខ្ទាតទៅមុខប្រហែល៨ម៉ែត្រ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ចំណែកម៉ូតូរងការខូចខាតស្ទើទាំងស្រុង។

លោកស៊ិន សុវណ្ណ នាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌព្រែកព្នៅបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នីម នីន ភេទ ប្រុស អាយុ ២៦ឆ្នាំ មានស្រុកកំណើនៅភូមិ បាក់ដាវក្រោម ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លោកស៊ិន សុវណ្ណបន្តថា គ្រោះថ្នាក់នេះបណ្តាលមកពីទីតាំងកន្លែងការដ្ឋានជួសជុលផ្លូវមិនមានដាក់ភ្លើងបំភ្លឺជាសញ្ញាដោយកន្លែងងងឹតផងនោះ និងអ្នកជិះម៉ូតូក៏ជិះលឿនមិនបានប្រុងប្រយ័ត្នទើបបង្កអោយជួបគ្រោះថ្នាក់បែបនេះ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ខណ្ឌព្រែកព្នៅលោកស៊ិន សុវណ្ណបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការស្រាវជ្រាវរកសាច់ញាតិបងប្អូនជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើអោយមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ចំណែក ម៉ូតូជនរងគ្រោះត្រូវបានរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ព្រែកជ័យ

as-1 as-2 as-3 as-4 as-5 as-6 as-7 as-8 as-9


ចែករំលែក៖