ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់រងរបួសធ្ងន់ខណៈជិះម៉ូតូបុករថយន្ត ដឹកស្រូវចតស្ងៀម

ចែករំលែក៖

ខេត្តព្រៃវែងៈ ស្ត្រីបានរងរបួសធ្ងន់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្រុកកំពង់ត្រ បែក ខេត្តព្រៃវែង ខណៈដែលស្ត្រីរងគ្រោះជិះម៉ូ តូឌុបគ្នាទៅផ្ទះក៏បុករថយន្តដឹកស្រូវឈប់ចត លើកស្រូវដាក់លើរថយន្ត។

ប្រភពពីកន្លែងកើតហេតុអ្នកភូមិនិយាយថា មុនពេលកើតហេតុមានរថយន្ត១គ្រឿងកូរ៉េទម្ងន់២តោនកន្លះ ឈប់ចតដឹកស្រូវ។ ខណៈកំ ពុងលើកស្រូវឡើងរថយន្តក៏មានម៉ូតូ១គ្រឿងជិះមកពីលិចក៏មិនបានមើលបុករថយន្តតែម្តងបណ្តាលឲ្យរងបួសធ្ងន់។ ចំណែករថយន្តឃើញសភាពមិនស្រួលក៏បើក គេចខ្លួនបាត់ទៅ។

សមត្ថកិច្ចបាននិយាយថា ស្រ្តីរងគ្រោះមិនស្គាល់ឈ្មោះទេ។ស្ត្រីរងគ្រោះជិះម៉ូតូម៉ាក់ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិសាត់1E-3440។ ក្រោយកើតហេតុស្រ្តីរងគ្រោះត្រូវដឹកយកទៅ សង្គ្រោះនៅពេទ្យបង្អែកស្រុក៕ សហការី

unnamed-1 unnamed-2 unnamed-3 unnamed


ចែករំលែក៖