ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពមិនស្គាល់អត្តសញ្ញាណអណ្តែតទឹកនៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់អណ្តែកទឹកស្ថិតនៅត្រង់ចំណុចមាត់ទន្លេមេគង្គ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោក វង សែ ជាអធិការ រងស្រុកផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា សាកសពស្លាប់អណ្តែកទឹកខាងលើនេះ សមត្ថកិច្ចបានចុះទៅត្រួតពិនិ្យនៅកន្លែងកើតហេតុ ។ ជនរងគ្រោះស្លាប់អណ្តែកទឹក ភេទប្រុស អាយុ៤០ឆ្នាំ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ស្លៀកខោជើងវែង ពណ៌ខ្មៅ ពាក់អាវខ្លី ពណ៌ខ្មៅ ខ្សែក្រវាត់ ពណ៌ខ្មៅ និងជ្រុះសក់អស់រលីង ។

ប្រភពបន្តថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។ សាកសពត្រូវបញ្ចុះនៅច្រាំងទន្លេកន្លែងកើតហេតុ រង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

លោកវង សែ អំពាវនាវដល់បងប្អូនដែលបាត់សមាជិក អញ្ជើញមកទំនាក់ទំនងសមត្ថកិច្ចស្រុកកៀនស្វាយ ៕

aee


ចែករំលែក៖