ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយាន់ដាយបើកបុកម៉ូតូអូសជាង២គីឡូម៉ែត្រទើបជ្រុះ ហើយព្យាយាមបើករត់បន្តបុកម៉ូតូអាវុហត្ថ២គ្រឿងទៀត សមត្ថកិច្ចដេញចាប់ផ្អើលអស់មួយខណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើក រថយន្តហុីយាន់ដាយក្នុងល្បឿនលឿន ហើយជ្រុលបុក ម៉ូតូស្កូបពីបណ្តាលអោយមនុស្សប្រុស ស្រី២នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខវត្តស្វាយពពែ តាមបណ្តោយផ្លូវសុធារស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយរថយន្តបានបើករត់ទាំងជាប់ម៉ូូតូនៅខាងក្រោមអូសជាង២គីឡូម៉ែត្រទើបទំលាក់ម៉ូតូចោលហើយព្យាយាមបើករត់ទៀតទាំងមានការភ័យស្លន់ស្លោរ ក៏បន្តទៅបុកម៉ូតូ២គ្រឿងទៀតក្នុងនោះមានម៉ូតូកម្លាំងល្បាតអាវុធហត្ថខណ្ឌចំការមនមួយគ្រឿង បណ្តាលអោយរបួស៣នាក់ នៅចំណុចខាងលិចវិមានឯករាជ្យ ហើយរថយន្តបង្ក នៅតែបន្តបើករត់ទាំងមានប្រជាពលរដ្ឋរួចទាំងកម្លាំងនគរបាលជាច្រើនរួចដេញតាមពីក្រោយ បើករត់ស្ទើរពេញមួយរាជធានីរហូតដល់មុខក្រសួងមហាផ្ទៃទើបឈប់ដោយបម្រុងបើកចូល តែត្រូវបានសមត្ថកិច្ចឃាត់ជាប់តែម្តង។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើត ហេតុគេបានឃើញបុរសម្នាក់ និងនារីម្នាក់ទៀតរួមដំណើរជាមួយជិះម៉ូតូម៉ាកស្កូបពីពណ៍ ពាក់ស្លាកលេខកណ្តាល1 S-7122 ធ្វើដំណើរតាមបណ្តោយផ្លូវចេញពីស្ពានឥន្នូ(កោះពេជ្យ)ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុច កើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកហីុយាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH 3030 បើបរដោយបុរសម្នាក់ធ្វើ ដំណើរតាមបណ្តោយផ្លូវសុធារសក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់ ហើយរថយន្តបង្កបានអូសម៉ូតូនៅខាងក្រោមរថយន្តរហូតមកដល់មុខទូតសូវៀតទើបទំលាក់ម៉ូតូចោលហើយបន្តព្យាយាមបើករត់រហូតទៅដល់ខាងលិចវិមានឯករាជ្យក៏បន្តបុករះម៉ូតូ២គ្រឿងក្នុងនោះមានម៉ូតូកម្លាំងអាវុធហត្ថមួយគ្រឿងផងដែរនិងធ្វើអោយរងរបួស៣នាក់ស្រាល។

សាក្សីដដែលបានបន្តថា បន្ទាប់ពីរថយន្តបង្កបានបើកបុកម៉ូតូជាបន្តបន្ទាប់រួចក៏ព្យាយាមបើករត់ទាំងមានប្រជាពលរដ្ឋរួចទាំងកម្លាំងនគរបាលជាច្រើនរួចធ្វើការប្រដេញតាមពីក្រោយបើករត់ស្ទើពេញមួយរាជធានីរហូតដល់មុខក្រសួងមហាផ្ទៃទើបឈប់ដោយបម្រុងបើកចូលតែត្រូវបានសមត្ថកិច្ចឃាត់ជាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចឃាត់ម្ចាស់រថយន្តបង្កយកទៅអធិការនគរបាលខណ្ឌចំការមនរួមទាំងម៉ូតូនិងរថយន្តរង់ចាំដោះស្រាយពេលក្រោយ៕ ភារ៉ា ដង្កោ

img_2625 img_2624 img_2613 img_2606


ចែករំលែក៖