ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថក្រុងបាត់ដំបងឃាត់រថយន្តយោធា១គ្រឿងដឹកឈើធ្នង់៩៨ដុំប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថ ក្រុងបាត់ដំបងសហការជាមួយមន្ត្រីខណ្ឌ រដ្ឋបាលព្រៃឈើចុះបង្ក្រាបរថយន្តយោធា ដឹកជញ្ជូនឈើខុសច្បាប់១គ្រឿង ដោយ បានឃាត់ខ្លួនមនុស្ស២នាក់ និងដកហូត បានឈើធ្នង់ចំនួន៩៨ដុំ ។

ករណីបង្ក្រាបការដឹកជញ្ជូនឈើដោយខុសច្បាប់ខាងលើនេះបានធ្វើឡើងកាល ពីវេលាម៉ោង៣រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចជំនាញបាន ឃាត់ខ្លួនជនសង្ស័យ២នាក់ គឺ ទី១-ឈ្មោះ ងឿម សំណាង ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរ យោធា រស់នៅភូមិជើងភ្លើង ឃុំ ស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ទី២-ឈ្មោះ ស្វាយ ញឿន ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរយោធាកងទ័ពជើងគោក ទិសទី៤ រស់នៅផ្ទះលេខ ១៧៦ ក្រុមទី១២ ភូមិបោះពោធិ៍ ឃំុអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបញ្ជាក់ថា ជាមួយការបង្ក្រាប នេះ កម្លាំងចម្រុះដកហូតបានឈើធ្នង់ចំនួន ៩៨ដុំ ហើយក្រោយឃាត់ ជនសង្ស័យរួមនឹងវត្ថុតាងខាងលើត្រូវបានបញ្ជូនយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បាត់ដំបងដើម្បីចាត់ការបន្ត ៕ សហការី

bb5-1


ចែករំលែក៖