ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច សាយ ឈុំ អញ្ជើញសួរសុខទុក្ខអ្នកជំងឺ ដែលសម្រាកនៅមន្ទីរពេទ្យបង្អែកមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខអ្នកជម្ងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកមានជ័យ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាម លោក ទន្តបណ្ឌិត ប៉ុក បូរិន្ទ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ និងលោកអ៊ុ សុខា ប្រធានមន្ទីរពេទ្យ បានអោយដឹងថា បច្ចុប្បន្ន បុគ្គលិកនិងគ្រួពេទ្យ ដែលបំរើការងារ នៅក្នុងមន្ទីរពេទ្យនេះ មានចំនួន៤៤នាក់ ហើយក្នុង១ថ្ងៃៗ មានប្រជាពលរដ្ឋ បានមកទទួលសេវាពិនិត្យ និងព្យាបាលជាមធ្យមប្រមាណ៥០-៨០នាក់ និងមានបងប្អូនជាស្រ្តី ចួលមកសំរាលកូន ប្រមាណ០៧-១០នាក់ផងដែរ…។ ក្នុងចំណោមប្រជាពលរដ្ឋ ដែលចូលមកពិនិត្យជម្ងឺ និង សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ គឺមានប្រមាណជាង៤០% ដែលបានទទួលការពិនិត្យព្យាបាលដោយមិនគិតថ្លៃ ដោយប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល (សម្រាប់ប្រជាជនក្រីក្រ) ឬមានការរ៉ាប់រងដោយបេឡាជាតិសន្តិសុខសង្គម (សម្រាប់បងប្អូនជាកម្មកររោងចក្រ…)។

សម្តេចភក្តី បានថ្លែងសរសើរ និងលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកទាំងអស់ សូមបន្តខិតខំដោះស្រាយ បម្រើ និងពិនិត្យ ព្យាបាលបងប្អូនប្រជាពលរដ្ឋយើង អោយកាន់តែល្អតទៅទៀត ព្រមជាមួយនេះ សម្តេច បានអញ្ជើញសូរសុខទុក្ខបងប្អូនជាអ្នកជម្ងឺ និងស្រ្តីឆ្លងទន្លេប្រមាណជាង២០នាក់ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយមនោសញ្ចេតនាអាណិត ស្រលាញ់ និងស្និទ្ធស្នាលជាទីបំផុត ហើយបានឧបត្ថម្ភអ្នកជម្ងឺក្នុងម្នាក់ៗ១០០.០០០រៀល និងឧបត្ថម្ភរួមសម្រាប់មន្ទីរពេទ្យ ចំនួន៥.០០០.០០០រៀល ផងដែរ ៕

se-1 se-2 se-3


ចែករំលែក៖