ភ្នំពេញ៖ ធនាគារអេសុីលីដា ដែលត្រូវគេគ្រប់គ្នាទទួលស្គាល់ថាជាធនាគារលំដាប់អន្តរជាតិនិងជាទីទុកចិត្តផងដែរពីស្ថាប័នរដ្ឋាភិបាលក្នុងការបើកប្រាក់បៀរវត្សអោយបុគ្គលិកមន្ត្រីរាជការ និងបង់ពន្ធផ្សេងៗនោះ មួយរយះនេះហាក់រងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរផងដែរពីអតិថិជន ពិសេសមន្ត្រីរាជការ ខណះការបើកប្រាក់ម្តងៗមហាសែនយឺតយូរ ប៉ះពាល់រំខានខាតដល់ពេលវេលាពួកគាត់ ករណីខ្លះទូរATMអត់ទាំងមានលុយបើកទៀតផង។
រឿងរ៉ាវរអ៊ូរទាំមិនដាច់មាត់ផង ឥឡូវលេចចេញនូវបាតុភាពមិនប្រក្រតីបន្ថែមទៀតជុំវិញថាមានករណីលួចបន្លំបំបាត់ពន្ធរដ្ឋលើពន្ធថ្លៃកាតព្វកិច្ចបង់ពន្ធផ្លូវប្រចាំឆ្នាំពីរថយន្ត ហើយរឿងនេះត្រូវបានបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកបង្ហោះចែករំលែកតៗគ្នា ជាមួយនឹងការCommets រិះគន់មួយទំហឹងមកលើធនាគារមួយនេះ និងសូមអោយស្ថាប័នរដ្ឋពិនិត្យសើុបអោយឃើញពីបញ្ហានេះ ដើម្បីអោយមានតម្លាភាពរវាងស្ថាប័នរដ្ឋនិងវិស័យឯកជន។
ខាងក្រោមនេះជាការលើកឡើងពីបណ្តាញទំនាក់ទំនងសង្គមហ្វេសបុ៊កបញ្ជាក់យ៉ាងលំអិតដូច្នេះថា៖
រថយន្តប្រភេទទេសចរណ៍ ( ប្រភេទដឹកអ្នកដំណើរធុនតូច ) ផលិតឆ្នាំ ២០១៦ ពាក់ស្លាកលេខ 2B-9906 សៀមរាប ដែលជាប់កាតព្វកិច្ចបង់ពន្ធផ្លូវប្រចាំឆ្នាំ ៦០០០០០ រៀល ត្រូវបានម្ចាស់រថយន្តឈ្មោះ គួយ ណាលីន ឃុបឃិតគ្នាជាមួយមន្ត្រីធនាគារ អេស៊ីលីដា បង់ពន្ធត្រឹមតែ ២០០០០០ រៀល ប៉ុណ្ណោះ ។
តាមប្រភពច្បាស់ការបានអោយដឹងថាម្ចាស់រថយន្តខាងលើនេះជាភរិយាមន្ត្រីជាន់ខ្ពស់ខេត្តសៀមរាប និងជាម្ចាស់សណ្ឋាគារមួយផង ។ ចំណែករថយន្តមួយគ្រឿងទៀតផលិតឆ្នាំ ២០១៥ របស់ប្រជាជនធម្មតា បែជាតម្រូវអោយបង់ពន្ធផ្លូវ ៦០០០០០ ម៊ឺនរៀល ។
ចំណែកខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ក៏កំពូលយ៉ាប់ដែរ រថយន្តទេសចរដូចគ្នា តែសរសេរលើប័ណ្ណសំគាល់យានយន្តខុសគ្នា ។ រថយន្តរបស់ឈ្មោះ គួយ ណាលីន ដាក់ថាប្រភេទរថយន្តដឹកជញ្ជូនធុនតូច រីឯរថយន្តរបស់ប្រជាជនដាក់ថា ជារថយន្តដឹកអ្នកដំណើរធុនតូច ។ តើប្រភេទមួយណាត្រឹមត្រូវពិតប្រាកដ ?
សូមខាងធនាគារ អេស៊ីលីដា និង មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តសៀមរាប បំភ្លឺផង។
ពាក់ព័ន្ធករណីនេះ មិនអាចទាក់ទងបានទេ ពីតំណាងធនាគារអេសុីលីដា និងខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តដោយគ្មានលេខទូរស័ព្ទ៕ សីលា