ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខណ្ឌមានជ័យចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្រុស ស្រី ត្រូវបានកម្លាំងល្បាតនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ សហការនិងកម្លាំងការិយាព្រហ្មទណ្ឌកំរិតធ្ងន់ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ឃាត់កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខរោងចក្រអគី្គសនី ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

ប្រភពពីនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យបានឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ លាង សុខលីន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងជនសង្ស័យទី២ មានឈ្មោះ ហុក សី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅផ្ទះ ជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពដដែលបន្តថា មុន ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ កម្លាំងល្បាតនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យសហការនគរបាលការិយាល័យកំរិតធ្ងន់ចេញល្បាតក្នុងមូលដ្ឋានដូចសព្វដង។លុះមកដល់ចំណុចខាងលើក៏ប្រទះឃើញជនសង្ស័យ២នាក់ខាងលើ នៅមុខរោងចក្រអគ្គិសនីគួរឲ្យសង្ស័យក៏ត្រួតពិនិត្យហើយក៏ប្រទះឃើញមានគ្រឿងញៀនជាប់និងខ្លួន ហើយសមត្ថកិច្ចយើងក៏នាំខ្លួនមកសាកសួរនៅស្នាក់ការប៉ុសិ៍្តតែម្តង។

ក្នុងនោះសមត្ថកិច្ចយើងក៏បានដកហូតវត្ថុតាង រួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន១ កញ្ចប់ធំ ជញ្ជីងថ្លឹងអេឡិចត្រូនិច១គ្រឿង និងម៉ូតូម៉ាកZOOMER ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខភ្នំពេញ1FY-2753។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕ តាឡឹម

as se-copy


ចែករំលែក៖