ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់កាបូបជនជាតិចិនមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពដញឃាត់ខ្លួនបានភ្លាមៗ ខណៈដែលពួកគេទើបតែចេញមកពីកោះពេជ្រ ហូបអាហាររួចក៏ត្រលប់មកវិញបែកគំនិតឆក់កាបូបជនជាតិចិនមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។

ករណីឃាត់ខ្លួនចោរឆក់កាបូបខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦តាមបណ្តោយផ្លូវ១៥៨កែងផ្លូវ៦៣នៅចំណុចក្រោយរបងសាលារៀនវត្តកោះ ស្ថិតនៅក្នុងភូមិ១០សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ជនសង្ស័យឈ្មោះ រ៉េត មករា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរធ្វើការរោងចក្រស្បែកជើង ស្នាក់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា។រីឯអ្នកឆក់កាបូបវិញមានឈ្មោះ គ្រី តុលាភេទប្រុសអាយុប្រហែលជា២១ឆ្នាំ មានមុខរបរជាកម្មករសំណង់ បានរត់គេចខ្លួនបាត់ក្រោយកើតហេតុ ។

តាមប្រភពពត៌មានពីសាក្សី ដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញយុវជនឈាមរាវ២នាក់ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១១០ ពណ៌ខ្មៅ មិនចាំស្លាកលេខបានជិះមកដល់ចំណុចកើតហេតុផ្លូវ១៥៨កែងផ្លូវ៦៣ បានធ្វើសកម្មភាពឆក់ជនជាតិបរទេសមានគ្នា២ទៅ៣នាក់ កំពុងតែដែលបំរុងចូលក្នុងសណ្ឋាគារមិនបានសម្រេចដួលម៉ូតូខ្លួនឯង ភ្លាមនោះឈ្មោះ គ្រី តុលា ដែលជាអ្នកបើកម៉ូតូ និងជាអ្នកឆក់កាបូបផងដែរនោះ បានលើកម៉ូតូឡើងរួច បើករត់ចោលជនសង្ស័យឈ្មោះរ៉េត មករា ដែលត្រូវសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដូនពេញឃាត់ខ្លួន នាំទៅសាកសួរនៅនគរបាលប៉ុស្តិ៍បឹងរាំងតែម្តង ។

បន្ទាប់សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះរ៉េត មករា ក៏បានឆ្លើយសារភាពថា ខ្លួនមានបក្ខពួក២នាក់ ហើយពួកគេទើបតែចេញមកពីកោះពេជ្រ គាប់ជួន ជិះមកដល់ចំណុចកើតហេតុក៏ប្រទះឃើញជនជាតិបរទេស២ទៅ៣នាក់ កំពុងតែដើរកាន់កាបូបដៃក៏បបួលគ្នាធ្វើសកម្មភាពឆក់កាបូបតែម្តង ។

ក្រោយកើតហេតុជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ តារា

img_2618-copy img_2622-copy


ចែករំលែក៖