ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទជនបរទេសបានសម្រេច រត់មិនរួចប្រជាពលរដ្ឋចាប់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមានគ្នា២នាក់ ត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗ ចំណែកម្នាក់ទៀត គេចខ្លួនបាត់ ខណៈពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនជាតិបរទេសបានសម្រេច។

ក្នុងករណីឆក់ខាងលើបានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ៣០២ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

ជនសង្ស័យទី១ ឈ្មោះ ប៉ែន បញ្ញា ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារស្ទឹងមានជ័យ ទី២ឈ្មោះ គី ម៉េងគឺ ភេទប្រុស អាយុ១៥ឆ្នាំមុខរបមិនពិតប្រាកដ ស្នាក់ម្តុំផ្សារអូឡាំពិក ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនជាតិបរទេសម្នាក់ បានដើតាមបណ្តោយផ្លូវលេខ៣០២ ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាកលែតពណ៍ស ពាក់ស្លាក់លេខ ភ្នំពេញ 1CK 5315 ជិះគ្នា២នាក់ និងមួយគ្រឿងទៀតម៉ាងឌ្រឹមសង់ មិនចាំស្លាកលេខជិះម្នាក់ឯង ធ្វើដំណើរមកពីក្រោយ ហើយម៉ូតូឌ្រឹមសង់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនជាតិបរទេសបានសម្រេច បន្ទាប់មកក៏ហុចអោយគ្នាដែលជិះម៉ូតូលែត។ ភ្លាមនោះ ជនរងគ្រោះបានស្រែកហើយដេញពីក្រោយក៏ត្រូវបានក្រុមអ្នករត់កង់បីស្ទាក់ចាប់បានភ្លាមៗតែម្តង ដោយឡែកជនសង្ស័យដែលជិះម៉ូតូឌ្រឹមសង់ម្នាក់ឯងបានគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ ជនសង្ស័យ២នាក់ខាងលើ ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន។

គួរបញ្ជាក់ថា ទីតាំងខាងលើតែងតែមានករណីជនសង្ស័យធ្វើសកម្មភាពឆក់ញឹកញាប់ ព្រោះទីនោះសម្បូរជនជាតិបរទេសធ្វើដំណើរឆ្លងការ ថែមទាំងជាកន្លែងស្ងាត់ និងងងឹតទៀតផង ដែលសមត្ថកិច្ចមិនដែលបង្ក្រាបបានម្តងឡើយ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេតែងតែធ្វើសកម្មភាពឆក់ជាញឹកញាប់ លុះដល់ថ្ងៃកើតហេតុត្រូវប្រជាពលរដ្ឋចាប់បានតែម្តង ៕ ភារ៉ា ដង្កោ

img_3166-copy img_3167-copy img_3168 img_3170-copy


ចែករំលែក៖