ព័ត៌មានទាន់ហេតុការណ៍៖

ស៊ុន ស្រីពេជ្រ ផ្តាច់ពាក្យព្រោះមានជនទីបី

ចែករំលែក៖

ភ្នំពេញ៖ ក្រោយភ្ជាប់ពាក្យបានមួយឆ្នាំ តារាចម្រៀងប្រចាំនៅក្រសួងទេសចរណ៍កញ្ញាសុ៊ន ស្រីពេជ្រ បានបែកបាក់គូដណ្តឹងហើយ ។ ការទម្លាយពីក្នុងចង្កោមអ្នកសិល្បៈលើកឡើងថា នាងគឺជាអ្នកសុំភាគីខាងប្រុសផ្តាច់ពាក្យ ព្រោះតែបុរសជាគូដណ្តឹងមិនទាន់ដាច់ស្រេចជាមួយអតីតសង្សារ ។

ដំណឹងនៃការផ្តាច់ពាក្យរបស់តារាចម្រៀងចម្រៀង ស៊ុន ស្រីពេជ្រ បានសុះសាយឡើងក្រោយពីតារាចម្រៀងរូបនេះ បានទម្លាយចេញនូវសារធ្វើឲ្យគេសង្ស័យមួយចំនួនថា ចំណងស្នេហ៍នាងបានដើរដល់ផ្លូវទាល់។ គេចាំបានថា កញ្ញាស៊ុន ស្រីពេជ្រ បានសម្រេចចិត្តភ្ជាប់ពាក្យជាផ្លូវការជាមួយមន្ត្រីក្រសួងសង្គមកិច្ច និងយុវនីតិសម្បទាកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ និងគ្រោងចូលរោងការក្នុងអំឡុងដើមឆ្នាំ២០១៧ ។ អតីតគូដណ្តឹងនាងត្រូវបានគេស្គាល់ឈ្មោះថា លោកទៀវ វិសាល គឺជាកូនប្រុសពៅនៅក្នុងគ្រួសារមន្ត្រីជាន់ខ្ពស់មួយរូប ហើយលោកក៏ជាមន្ត្រីដែលមានតំណែងធំដុំប្រចាំនៅក្នុងក្រសួងសង្គមកិច្ច និងយុវនិតិសម្បទានិងផងដែរ។

ក្រោយស្វែងយល់ចិត្តគ្នាបានមួយឆ្នាំចំណងស្នេហ៍នេះ ត្រូវបានប្រះស្រាំ ព្រោះតែមានភាគីទី៣។ ស៊ុន ស្រីពេជ្រ បានទម្លាយសារដ៏ឈឺចាប់លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «ពិត100%មានហេតុទើបមានផល មានភ្លើង ទើបមានផ្សែង មិនមែននៅសុខៗក៏បែកគ្នានោះទេ អរគុណណាស់ទេវតាដែលមិនបំផ្លាញអនាគតខ្ញុំ អរគុណដែលឲ្យខ្ញុំដឹងរឿងទាន់ពេលអាណិតតែពុកទេ តែបើពុកដឹង ពុកនឹងអោបកូនស្រីយ៉ាងណែន ហើយនិយាយប្រាប់កូនស្រីថា មិនអីទេកូន អ្វីៗនឹងប្រសើរឡើង តែនេះពុកនិយាយមិនកើតទេ តើពុកនឹងឈឺចាប់ណែនក្នុងទ្រូងយ៉ាងណាទៅ មនុស្សដែលពុកស្រលាញ់បំផុត តែអោយពុកឈឺចាប់បំផុតតែកូនឈឺណាស់ពុកកូននឹងត្រូវទៅណាមកណាត្រូវប្រឈមមុខហត់នឹងឆ្លើយសំនួរគេគ្រប់គ្នាពីរឿងនេះ»។ នាងបានបន្តថា «សូមបងប្អូនកុំទំលាក់កំហុសទៅលើអ្នកសិល្បៈទាំងមិនបានដឹងរឿងច្បាស់ អ្នកសិល្បៈក៏ចង់មានគ្រួសារមួយនិងមួយប្រកបដោយសុភមង្គលដូចគេឯងគ្រប់គ្នាដែរ ខ្ញុំមិនស្អប់អ្នកណាម្នាក់ទេ ព្រោះមិនមែនគូរចុងក្រោយសូមអរគុណបងប្អូនទាំងអស់ ដែលនៅតែគាំទ្រនិងលើកទឹកចិត្តនាងខ្ញុំសូមជួបតែក្តីសុខតែសូមអ្នកឯងប្រយត្ន័ផង ព្រោះអ្នកសាងអីទទួលផលនោះដូចគ្នាកម្មមានពិតមិនចាំជាតិក្រោយទេ» ។

ទោះជាយ៉ាងណាតារាស្រីស្រគត់ស្រគុំរូបនេះ មិនបានបញ្ជាក់ទេ ថាចំណងស្នេហ៍បែកបាក់នេះស្ថិតក្រោមមូលហេតុអ្វីនោះទេ ប៉ុន្តែបើយោងតាមការបញ្ជាក់របស់អ្នកសិល្បៈដែលស្និទ្ធនឹងនាងបានលើកឡើងថា ហេតុដែលធ្វើឲ្យកញ្ញាស៊ុន ស្រីពេជ្រ សម្រេចចិត្តផ្តាច់ពាក្យទាំងឈឺចាប់ ព្រោះតែគូដណ្តឹងនាងមិនទាន់ផ្តាច់ទំនាក់ទំនងស្នេហ៍ជាមួយអតីតសង្សា។ ប្រភពបន្តថា ការផ្តាច់ពាក្យពីគូដណ្តឹងនេះ គឺមានរយៈពេលជាង២ខែមកហើយ ព្រោះតែគូដណ្តឹងនាងមានសង្សាររួចទៅហើយ មុនពេលភ្ជាប់ពាក្យជាមួយនាងហើយបន្តមានទំនាក់ទំនងមិនទាន់ដាច់ស្រេច ទើបធ្វើឲ្យស៊ុន ស្រីពេជ្រ សម្រេចចិត្តផ្តាច់ពាក្យពីគូដណ្តឹងបើទោះបីជាភាគីខាងប្រុសមិនចង់ក្តី ។ ប្រភពលើកឡើងថា វាគឺជាអារម្មណ៍ឈឺចាប់ជាថ្មីសម្រាប់ស៊ុន ស្រីពេជ្រ បន្ទាប់ពីក្រុមគ្រួសារនាងជួបទុក្ខផ្ទួន២មិនស្រាកស្រាន។ មានការលើកឡើងថា ស៊ុន ស្រីពេជ្រ សម្រេចចិត្តមិនវិលត្រឡប់ក្រោយ ព្រោះតែមិនចង់រងការឈឺចាប់ខ្លាំងជានេះ៕ វឌ្ឍនា

a20151211_8-11


ចែករំលែក៖