ព័ត៌មានទាន់ហេតុការណ៍៖

ស៊ិន យូប៊ីន និង ខាត់ វ៉ៃហាំងបែកធ្លាយស្នេហ៍ក្រៅឆាក

ចែករំលែក៖

ភ្នំពេញ៖ តារាស្រីសម្រស់ស្រស់សោភា កញ្ញា ស៊ិន យូប៊ីន និងកំលោះសង្ហា ខាត់ វ៉ៃហាំងធ្លាប់ទទួលបានការគាំទ្រនិងសរសើរជាច្រើនពីសំណាក់ទស្សនិកជនក្រោយពីពួកគេសម្តែងរួមគ្នាជាច្រើនលើកច្រើនសា។ ដំណឹងចុងក្រោយបានទម្លាយថាអ្នកទាំងពីរកំពុងបង្កាត់ភ្លើងស្នេហ៍នៅក្រៅឆាកយ៉ាងផ្អែមល្ហែមរហូតមានចាស់ទុំដឹងឮផងដែរ។

តារាសម្តែងទាំងពីររូបខាងលើបាន បង្ហាញពីភាពស្និទ្ធស្នាលគ្នាខុសប្លែកពីធម្មតា ពិសេសគឺអ្នកទាំងពីរតែធ្វើដំណើរទៅណាមកណាជាញឹកញាប់ជាមួយគ្នាទៀតផង។ ប្រភពពីអ្នកសិល្បៈម្នាក់បានលើកឡើងថា តារាសម្តែងវ័យក្មេង ខាត់ វ៉ៃហាំ និងកញ្ញា ស៊ិន យូប៊ីនបានភ្ជាប់ទំនាក់ទំនងគ្នាយូរមកហើយពោលគឺក្រោយពួកគេបានសម្តែងរួមគ្នាជាច្រើនរឿងមក។ ប្រភពបញ្ជាក់ដែរថាពន្លកស្នេហានេះបានរីកដុះដាល់កាន់តែខ្លាំងក្រោយពីពួកគេមានឱកាសចេញទៅសម្តែងរួមគ្នាទាំងការថតខ្សែភាពយន្ត ឈុត ផ្សព្វផ្សាយពាណិជ្ជកម្មនានាជាដើម ហើយសូម្បីតែអ្នកផលិតកម្មវិធីក៏ចាត់ទុកពួកគេថាជាគូស្នេហ៍ស័ក្តិសមឥតខ្ចោះដែរ។ ប្រភពបន្តថា ក្នុងចង្កោមអ្នកសិល្បៈភាគច្រើនបានដឹងអំពីដំណឹងនេះប៉ុន្តែពួកគេបានព្យាយាមគេចចេញពីការចោទសួររបស់អ្នករួមអាជីព។

ទោះជាយ៉ាងណាក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះអតីតFreshie Girlsចំណាត់ថ្នាក់លេខមួយរូបនេះបានច្រានចោលដំណឹងខាងលើ។ ប៉ុន្តែនាងទទួលស្គាល់ថាកន្លងមកពិតជាមានការនិយាយច្រើនអំពីនាង និងលោក ខាត់ វ៉ៃហាំងថាបានភ្ជាប់ទំនាក់ ទំនងស្នេហាក្រៅឆាកជាមួយគ្នា។ នាង បន្តថា នាងនិង ខាត់ វ៉ៃហាំងគ្រាន់តែជាដៃគូសម្តែងក្នុងរឿងប៉ុណ្ណោះបើទោះបីជាពេលខ្លះនាងរួមដំណើរជាមួយគ្នាក៏ពិតមែនគឺ មានត្រឹមតែជាមិត្តភក្កិប៉ុណ្ណោះ។ ទោះជាយ៉ាងណានាងបានសរសើរអំពីចំណុចល្អជាច្រើនរបស់ខាត់ វ៉ៃហាំង ពិសេសគឺបុរសម្នាក់នេះចិត្តល្អនិងតែងជួយយកអាសានាងពេលជួបការលំបាកមួយចំនួននោះ។ នាង បញ្ជាក់ដែរថា នៅថ្ងៃអនាគតគឺជារឿងដែលមើលមិនឃើញថានឹងមានស្នេហាឬមួយយ៉ាងណាប៉ុន្តែពេលនេះគឺមានត្រឹមជាមិត្ត រួមអាជីពប៉ុណ្ណោះ។នាងលើកឡើងទៀតថាកន្លងមកអ្នកគាំទ្រពិតជាបានផ្គូផ្គងនាងនិងលោកខាត់ វ៉ៃហាំងពិតប្រាកដមែនប៉ុន្តែវាគឺជារឿងមិនអាចទៅរួច។នាងបញ្ជាក់ ដែរថា មិនទាន់ចង់គិតគូរអំពីរឿងស្នេហានៅឡើយទេខណៈដែលនាងនៅមានវ័យក្មេងខ្ចីនៅឡើយ។តារាស្រីរូបនេះបានសារភាពដែរថា កន្លងមកពិតជាមានបុរសមួយចំនួនបានព្យាយាមតាមស្នេហ៍ និងរំខាននាងជាញឹកញាប់រហូតដល់នាងសម្រេចចិត្ត ផ្លាស់ប្តូរលេខទូរស័ព្ទទៀតផង។

ការឆ្លើយរបស់នាងត្រូវបានអ្នករួមអាជីពលើកឡើងថាគឺជាការបង្វែរការចាប់អារម្មណ៍ និងមិនចង់ឲ្យគេធ្វើការគាស់កកាយច្រើនជុំវិញចំណងស្នេហានេះបើទោះបីជាក្រុមគ្រួសារទាំងសងខាងបានដឹងឮរួចមកហើយក្តី។ ប្រសិនបើអ្នកទាំងពីរក្លាយជាគូស្នេហ៍ពិតប្រាកដមែនពួកគេនឹងអាចជាគូស្មេហ៍សិល្បៈមានសម្រស់ស្រស់ស្អាត់មិនចាញ់គូស្នេហ៍គឹម សីហា និងគង់ ច័ន្ទស្រីមុំទេ៕ វឌ្ឍនា

srvhy-9 srvhy-8 srvhy-6 srvhy-4 srvhy-3 srvhy-2 srvhy-1


ចែករំលែក៖