ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀងខ្មែរ-ថៃ-កូរ៉េ ធ្វើឲ្យកក្រើកឆាកតន្ត្រីParty of The Year របស់ស្រាបៀរTuborg

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីល្បីៗ ទាំងខ្មែ រថៃ និងកូរ៉េ បានបទញាក់កន្ត្រាក់អារម្មណ៍ទាំងអស់ដែលធ្វើឲ្យចូលទស្សនារំភើបរីករាយ និងបានជួបផ្ទាល់ជាមួយនឹងតារា ក្នុងដួងចិត្តរបស់ពួកគេ ។  វាគឺជាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏កក្រើកល្បីប្រចាំឆ្នាំ២០១៦ Party of The Year របស់ស្រាបៀរ Tuborg បានធ្វើឡើងចុងក្រោយ កាលពីរាត្រីថ្ងៃទី១៧ ខែធ្នូនេះ នៅកោះពេជ្រ បន្ទាប់ពីចេញដំណើរទៅខេត្តក្រុងមួយចំនួន ។

Party of The Year របស់ស្រាបៀរ Tuborg នេះ មានវត្តមានតារាច្រើន ដូចជាតារាចម្រៀងមុខក្មេងសំឡេងចាស់លោក ណុបប៉ាយ៉ារិទ្ធ,តារាចម្រៀងស្រីល្បីឈ្មោះខាងបញ្ចេញក្បាច់រាំប្លែកៗ កញ្ញា ទេពបូព្រឹក្ស, តារាចម្រៀងសាច់ខ្ចី សម្តីផ្អែមកញ្ញា ឈិត សុវណ្ណបញ្ញា, ម្ចាស់ពាន The Voice Cambodian រដូវកាលពីរ លោក ថែល ថៃ, តារាចម្រៀង រ៉ក លោក វង្ស ដារ៉ារតនា, តារាចម្រៀងស្រស់បានកញ្ញា លឹម មួយហ្គិចព្រមទាំងតារាចម្រៀងល្បីថៃ, តារាចម្រៀងមុខស្រដៀង លី យ៉ុងចេ លោក Step , តារាចម្រៀងថៃ កញ្ញា Yinglee ម្ចាស់បទ “Your Heart for My Number” និងក្រុមរាំកូរ៉េDiana។ សំឡេងហ៊ោកញ្ជៀវ កងរំពងពីមុខឆាកតន្ត្រីដ៏ធំសម្បើម បានធ្វើឲ្យកម្មវិធីចុងក្រោយមួយនេះ កាន់តែកក្រើកជាមួយនឹងក្បាច់រាំ និងទឹកដមសំនៀងពិរោះកន្ត្រាក់អារម្មណ៍ឲ្យអ្នកចូលទស្សាផ្ទាល់ឈរជើងមិនជាប់ដី ។

តារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក ណុប ប៉ាយ៉ារិទ្ធ បានបញ្ជាក់ថា លោកពិតជារីករាយ និងមោទនភាពដែលព្រឹត្តិការប្រគុំតន្ត្រីដ៏ធំអស្ចាចារ្យនេះកើតមានឡើង។ លោកបញ្ជាក់ថាព្រឹត្តិការណ៍នេះបានធ្វើឲ្យតារាចម្រៀងទាំងអស់បានជួបដោយផ្ទាល់ជាមួយអ្នកគាំទ្ររបស់ពួកគាត់ហើយបានបញ្ចេញបទចម្រៀងថ្មីៗ និងបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់មហាជនផងដែរ។ លោកបន្តថា មិនត្រឹមតែជាការជួបជាមួយអ្នកគាំទ្រផ្ទាល់ទេកម្មវិធីParty of The Year របស់ស្រាបៀរTuborgក៏បានផ្តល់ឱកាសដល់តារាចម្រៀងក្នុងនិងក្រៅស្រុកបានធ្វើការទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ លោកបង្ហាញពីចំណាប់អារម្មណ៍ដែរថាកន្លងមកការប្រគុំតន្ត្រីរបស់ស្រាបៀរTuborg នៅតាមបណ្តាខេត្តក្រុងនានាទទួលបានជោគជ័យខ្លាំងពិសេសគឺបានបង្ហាញពីការគាំទ្ររបស់អតិថិជនចំពោះស្រាបៀរមួយនេះជាមួយនឹងការទទួលទាន់ដោយមានទំនួលខុសត្រូវខ្ពស់ផងដែរ។ លោករំពឹងដែរថាព្រឹត្តិការណ៍នេះនឹងកើតមានបន្តទៀតនៅឆ្នាំក្រោយទៀត។

កញ្ញា ទេព បូព្រឹក្ស វិញលើកឡើងថាParty of The Year របស់ស្រាបៀរTuborgគឺជាព្រឹត្តិការណ៍ដ៏អស្ចាចារ្យទាំងសម្រាប់តារាចម្រៀង និងអ្នកគាំទ្ររបស់ខ្លួន ព្រោះតែវាគឺជាឆាកតន្ត្រីដែលតារាចម្រៀងអាចបង្ហាញសមត្ថភាពទេពកោសល្យបង្ហាញដល់អ្នកគាំទ្រ។ កញ្ញាបន្តថា អ្នកចូលរួមអាចទទួលបាននូវអារម្មណ៍រីករាយជាមួយនឹងតារាចម្រៀង និងអាចទទួលយកនូវរសជាតិថ្មីរបស់ស្រាបៀរTuborgបានផងដែរ។ កញ្ញារំពឹងដែរថាព្រឹត្តិការណ៍ប្រគុំតន្ត្រីមួយនេះនឹងកើតមានម្តងទៀតនៅឆ្នាំក្រោយៗជាក់ជាមិនខាន៕ វឌ្ឍនា

img_9458 img_9476 img_9499 img_9511 img_9511_1 img_9551 img_9579 img_9612 img_9653 img_9661 img_9679 img_9702 img_9711


ចែករំលែក៖