ព័ត៌មានទាន់ហេតុការណ៍៖

រស់នៅមិនចុះសម្រុងជាមួយប្រពន្ឋបុរសចិត្តស្លុយចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ បុរសម្នាក់ព្រោះតែការរស់នៅមិនចុះសម្រុងគ្នាជាមួយប្រពន្ឋ បានសម្រេចចិត្តជ្រើសរើសវិធីចងកសម្លាប់ខ្លួនដើន្បីបញ្ចប់បញ្ហាបន្សល់ទុកតែភាពសោកសៅដល់ក្រុមគ្រួសារ។ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យពុំមានរកឃើញស្លាក់ស្នាមណាមួយពាក់ព័ន្ឋនឹងករណីឃាតកម្មនោះឡើយហើយក្រុមគ្រូសារសាច់ញាតិទទួលស្គាល់ថា បុរសនេះពិតជាធ្វើអត្តឃាតខ្លួនឯងប្រាកដមែន។

ករណីអត្តឃាតនេះ កើតឡើងនៅម៉ោងប្រហែល១១ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិត្រពាំក្រសាំង ឃំុក្រាំអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បុរសរងគ្រោះឈ្មោះ នេត សាវី ភេទប្រុសអាយុ46ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពពីសមត្ថកិច្ចស្រង់សំដីក្រុមគ្រួសារបានអោយដឹងថា មុនពេលសម្លាប់ខ្លួនរវាងបុរសរងគ្រោះនឹងក្រុមគ្រួសារមិនមានរឿងអ្វីកើតឡើងនោះទេហើយក៏គ្មានអ្នកណាដឹងថាបុរសរងគ្រោះដាច់ចិត្តទៅចងកសម្លាប់ខ្លួនដែរ។ប្រភពបន្តថាតែជារឿយៗបុរសរងគ្រោះរស់នៅមិនសូវចុះសម្រុងគ្នាជាមួយក្រុមគ្រួសារឡើយ។

ប្រភពបន្តទៀតថាជនរងគ្រោះបានបានយកខ្សែជ័រពណ៌ខ្មៅ ចងកសម្លាប់ខ្លួនឯងនឹងដេីមអំពិលកម្ពស់៣ម៉ែត្រ នៅចំណុចព្រៃខ្ចាខាងលិចភូមិខាងលេីចំងាយ 1000ម៉ែត្រ ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យក្រែងលោមានពាក់ព័ន្ឋនឹងករណីឃាតកម្ម។ ក្រោយពិនិត្យ មិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺជនរងគ្រោះពិតជាបានធ្វើអត្តឃាតខ្លួនឯងប្រាកដមែន ។ ករណីនេះ ក្រុមគ្រួសារជនរងគ្រោះ បានទទួលស្គាល់ថា ជនរងគ្រោះរូបនេះពិតជាចងកសម្លាប់ឯងពិតប្រាកដមែន ដោយមានការចូលរួម មានលោកមេឃំុ មេភូមិ ចូលរួមដឹងលឺទៀតផង។ ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រួសារទទួលរៀបចំធ្វើបុណ្យតាមប្រពៃណី៕ សេនាស័ក្តិ

as-1-copy as-2-copy


ចែករំលែក៖