ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋក្រីក្រ២៧០គ្រួសារទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុនLucky89

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក លីម គឹមសេង អគ្គនាយក ក្រុមហ៊ុន Lucky 89 និងជាអគ្គនាយក Lucky Ruby កាល ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ០១៦ បានផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២៧០គ្រួសារ ក្នុងឃុំពីរ គឺឃុំថ្មី និងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ព្រះគ្រូចៅអធិការវត្តកោះអណ្តែតឃុំថ្មី ព្រះនាម អ៊ុ សុវណ្ណរិទ្ធ មានសង្ឃដីកាក្រុមហ៊ុនlucky89 និងlucky Ruby បានចូលរួមចំណែកការងារ មនុស្សធម៌បានជាច្រើន ជួយដល់ប្រជាពលរដ្ឋក្រីក្រជួបការខ្វះខាត ហើយ មិនតែប៉ុណ្ណោះ លោក លីម គឹមសេង មិនត្រឹមតែជួយផ្នែកអាណាចក្រនោះទេផ្នែកពុទ្ធចក្រក៏លោក បានចូល រួមកសាងសមិទ្ធផលជាច្រើន ក្នុងទីអារាមវត្តកោះអណ្តែតនេះ ហើយលោក បានប្រគេនបច្ច័យចំនួន ១៥០០ ដុល្លារ ដម្កល់ទុកសម្រាប់ដោះស្រាយក្នុងទីអារាមវត្តកោះអណ្តែតផងដែរ ។

លោកលីមគឹមសេង បានលើកឡើងថា ក្នុងនាមជាប្រធានក្រុមហ៊ុនពិតជាមានក្តីរំភើប និងសប្បាយរីករាយ ដែលបានឃើញប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកទទួលអំណោយ ទោះអំណោយទាំងនេះ មិនអាចជួយដោះស្រាយក្នុងជីវភាពបានទាំងស្រុងពិតមែន តែក៏អាចជួយរំលែកនូវទុក្ខលំបាកបានមួយគ្រាផងដែរ ។

លោក បានបន្តទៀតថា លោកនឹងខិតខំបន្តទៀតក្នុងការជួយពលរដ្ឋក្រីក្រជួបការខ្វះខាត ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន ។ ការធ្វើទាន ឬដាក់ទានសំរាប់នរណាម្នាក់ ដែលកំពុងជួបការលំបាកនិងខ្វះខាតយើងពិតជាបានបុណ្យ ហើយការធ្វើបុណ្យត្រូវធ្វើដោយចិត្តជ្រះថ្លា ទើបយើងទទួលបានពរពីអ្នកទទួលទានពីយើងប្រកបដោយចិត្តជ្រះថ្លាវិញ ។

ក្នុងឱកាសនោះដែរ លោក លីម គឹមសេង បានថ្លែងអំណរគុណដល់ក្រុមការងារព្រមទាំងអាជ្ញាធរដែនដី ជាពិសេសព្រះតេជគុណ អ៊ុ សុវណ្ណរិទ្ធ ដែលបានខិតខំរៀបចំឲ្យមានកម្មវិធីនេះឡើង ដើម្បីបានសំណេះសំណាល និងបានធ្វើទានដល់ប្រជាពលរដ្ឋក្រីក្រនៅពេលនេះ និងមានចែកទានជាបន្តបន្ទាប់នៅលើកៗក្រោយទៀត ហើយសូមឧទ្ទិសមហាកុសល្យ ដែលធ្វើទាននេះ សូមទទួលបានមគ្គផលគ្រប់ៗគ្នា ។

អំណោយ ដែលផ្ដល់ជូនប្រជាពលរដ្ឋ មានអង្ករ, មី ប៊ីចេង ប្រេងឆា ទឹកស៊ីអ៊ីវ ទឹកត្រី ភូយ និងថវិកា៥០ ០០០រៀល ក្នុងមួយគ្រូសារ ។ ដោយឡែកប្រជាពលរដ្ឋដែលគ្មានប័ណ្ណចូលរួមជិត២០០នាក់ទៀត ក៏ទទួលបានថវិកាមួយចំនួនផងដែរ ៕ យឹម សុថាន

as-1 as-2 as-3 as-4 as-5


ចែករំលែក៖