ភ្នំពេញ៖ នារីម្នាក់ត្រូវក្រុមចោរមានគ្នា២នាក់ បានធ្វើសកម្មភាពឆក់កាបូប ស្ពាយចំហៀង បានសម្រេចយកលុយអស់១០០ដុល្លារ និងទូរសព្ទដៃ១គ្រឿង ខណៈចេញពីញាំអីជាមួយមិត្តភក្ដិហើយជិះគេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុចព្រះវិហារចិន តាកាប៉ោង ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ ដែលមិនបានប្រាប់ឈ្មោះ បានអោយដឹងថា មុនពេលកើតហេតុ រូបនាងទើបតែចេញមកពីញាំអីជាមួយមិត្តភក្ដិនៅម្ដុំផ្សារដេរប៉ូ ហើយក្រោយមកនាង បានជិះម៉ូតូមួយគ្រឿងម៉ាកស្កូពី ពណ៌ស លាយក្រហមពាក់ស្លាកលេខភ្នំពេញ 1CW 4133 ជិះតែម្នាក់ឯងបំណងត្រលប់ទៅផ្ទះវិញនៅម្ដុំផ្សាដីហុយហើយខណះកំពុងតែជិះម៉ូតូដល់ចំណុចកើតហេតុស្រាប់តែមានក្រុមចោរមួយក្រុមគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀង របស់នារីរងគ្រោះបានសម្រេចហើយជិះចេញទៅដោយសុវត្ថិភាព។
នារីរងគ្រោះបានបន្តថា នៅក្នុងកាបូបស្ពាយចំហៀងរបស់នាងមានដូចជាលុយចំនួន១០០ដុល្លារ និងទូរសព្ទ័ដៃមួយគ្រឿង ម៉ាកសាំសុង ក្រោយពេលកើតហេតុ នារីរងគ្រោះ បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ដោយមិនបានដាក់ពាក្យបណ្ដឹងនោះទេ រង់ចាំស្អែកទើបដាក់ពាក្យបណ្ដឹង៕ តុង សីហា