ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង២ក្រុមដេញវាយគ្នាតាមផ្លូវត្រូវសមត្ថកិច្ចឃាត់ខ្លួន៤នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមក្មេងទំនើង២ក្រុមមានគ្នា៤នាក់ត្រូវកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌសែនសុខឃាត់ខ្លួន ខណៈពួកគេបានដេញវាយគ្នាតាមផ្លូវសារធារណៈបង្កការភ្ញាក់ផ្អើល ។

កាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ជិតវត្តសំរោងអណ្តែត ស្ថិតក្នុងភូមិក្រុងថ្មី សង្កាត់ភភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ក្រុមក្មេងទំនើងទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ទី១មានឈ្មោះ វណ្ណ ស៊ីណា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី២ឈ្មោះ មុំ ច័ន្ទដេត ភេទប្រុស អាយុ២១ឆ្នាំ មុខរបររៀនចាក់សាក់ ស្នាក់នៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៣ឈ្មោះ ភួង ណៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២នៅវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី ស្នាក់នៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៤ ឈ្មោះ ពៅ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជួយលក់ពងទាម្តាយភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានក្រុមក្មេងទំនើង២ក្រុមមានគ្នា៤នាក់ដោយភាគីទី១ មានគ្នា២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1SQ2103 តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ លុះមកដល់ចំណុច ក៏មានក្មេងទំនើង២នាក់ទៀត បានជិះម៉ូតូ១គ្រឿង ម៉ាកសេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ1924 ក្នុងទិសដៅពីលិចទៅកើត បត់ឆ្វេងឡើងមកផ្លូវភ្នំពេញ ហាណូយ ហើយក្រុមក្មេងទំនើងទាំងពីក្រុម ក៏ទាស់សំដីគ្នាហើយបានជិះម៉ូតូដេញវាយគ្នាបង្កការភ្ញាក់ផ្អើលពេញដងផ្លូវ ប៉ុន្តែមិនមានអ្នករងរបួសទេ។ ក្រោយមកក៏មានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចុះមកអន្តរាគមន៍ឃាត់ខ្លួនពួកគេទាំង៤នាក់ យកទៅសាកសួរនៅអធិការនគរបាលខណ្ឌសែនសុខ និងអប់រំ៕ តុង សីហា

se-2 se se-1


ចែករំលែក៖