ព័ត៌មានទាន់ហេតុការណ៍៖

ពិព័រណ៌វិស័យទេសចរណ៍ខ្នាតអន្តរជាតិកម្ពុជានឹងតាំងលើកដំបូងគេដើម្បីឲ្យគេស្គាល់កម្ពុជាកាន់តែខ្លាំងឡើង

ចែករំលែក៖

ភ្នំពេញៈ ការតាំងពិពរ័ណ៌ទេសចរណ៍អន្តរជាតិកម្ពុជាឆ្នាំ២០១៧ ជាពិព័រណ៌ដំបូងគេត្រូវបានរៀបចំឡើងរយៈ៣ថ្ងៃនៅកោះពេជ្រក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍និងការធ្វើដំណើរទេសចរណ៍ដោយមានការលើកកម្ពស់គោលដៅទេសចរណ៍ក្នុងស្រុកដូចជារមណីយដ្ឋាន. សណ្ឋាគារនិងសួន..។ល។ជាពិសេសធ្វើយ៉ាងណាឲ្យគេស្គាល់កម្ពុជាកាន់តែច្រើនឡើង។

លោកអែនទ្រូ សៅ( Andrew Siow) អគ្គនាយកនៃក្រុមហ៊ុន AMB TARSUS EVENTS GROUPបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៦ កន្លងមកនេះនៅសណ្ឋាគារកាំបូឌីយ៉ាណាថា ពិព័រណ៌ទេសចរណ៍អន្តរជាតិកម្ពុជាឆ្នាំ២០១៧(CITF17)ដែលត្រូវបានរៀបចំឡើងដោយមានការសហការណ៍ពីសហព័ន្ធទេសចរណ៍កម្ពុជានិងទទួលបានការគាំទ្រពីសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកនិងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាគឺជាពិព័រណ៌ទេសចរណ៍អន្តរជាតិធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលនឹងត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិពរ័ណ៌និងសន្និបាតកោះពេជ្រ។

លោកបានបន្តថា ពិព័រណ៌ទេសចរណ៍អន្តរជាតិកម្ពុជាឆ្នាំ២០១៧នេះគឹជាពិព័រណ៌ ពាណិជ្ជកម្មនិងព្រឹត្តិការណ៍សាធារណៈមួយដែលនឹងបង្ហាញពីការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ.អន្តរជាតិដែលមានគោលដៅធ្វើដំណើរក្នុងនិងក្រៅស្រុក។

លោកបានបន្ថែមថា ជាពិសេសជាងនេះទៀតនោះពិព័រណ៌នេះនឹងគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍និងការធ្វើដំណើរទេសចរណ៍ដោយមានការលើកកម្ពស់គោលដៅទេសចរណ៍ក្នុងស្រុកដូចជា រមណីយដ្ឋាន សណ្ឋាគារនិងសួនឬឧទ្យានកម្សាន្ត។ លើសពីនេះទៀតពិព័រណ៌នេះនឹងផ្តល់ឪកាសសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ. ទីភ្នាក់ងារទេសចរណ៍និងការទាក់ទាញដើម្បីបំពេញតាមតម្រូវការកើនឡើងសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសជាលក្ខណៈគ្រួសារនិងបុគ្គលរបស់ប្រជាជនកម្ពុជា។

គួររំលឹកថា ពិព័រណ៌ទេសចរណ៍អន្តរជាតិកម្ពុជាឆ្នាំ២០១៧នឹងត្រូវធ្វើឡើងរយៈពេល៣ ថ្ងៃគឺចាប់ពីថ្ងៃទី១៩ដល់២១ ខែតុលាឆ្នាំ២០១៧ ខាងមុខនេះ។ ពិព័រណ៌នេះគឺរៀបចំឡើងដោយក្រុមហ៊ុន AMB Trasus Exhibitions Cambodia Pte Ltd ៕ តារា

image7 image1 image2 image3 image4 image5 image6


ចែករំលែក៖