ព័ត៌មានទាន់ហេតុការណ៍៖

ចុះសួរនាំជនជាតិវៀតណាម៣៨នាក់ រកឃើញគ្មានសៀវភៅការងារត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យនៅផ្ទះជួលលេខ២២៣អា ២២៣សេ និងផ្ទះជួល ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសួរនាំជនជាតិវៀតណាម៣៨នាក់ សង្ស័យរស់នៅគ្មានលិខិតស្នាមស្របច្បាប់។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ក្រោយការចុះត្រួតពិនិត្យ ក្រុមការងារ បានឃើញមានជនជាតិវៀតណាមចំនួន៣៨នាក់។ លោកបញ្ជាក់ជនជាតិវៀតណាមទាំងនេះ មានលិខិតឆ្លងដែនមានសុពលភាពចំនួន៣៨ក្បាល, ទិដ្ឋាការស្នាក់នៅមានសុពលភាព, គ្មានសៀវភៅការងារត្រឹមត្រូវ ទាំង៣៨នាក់ និងដកហូតយកលិខិតឆ្លងដែន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីប្រគល់ទៅឲ្យនាយកដ្ឋានវិនិយោគឯកជន ផាកពិន័យតាមច្បាប់ការងាររបស់កម្ពុជា ៕

1 2


ចែករំលែក៖