ភ្នំពេញ ៖ ក្មេងស្រីជាសិស្សសាលា ម្នាក់ដែលមានអាយុទើបតែ១៣ឆ្នាំក្រេោយ ពីចេញពីរៀនឡើងទៅលើផ្ទះតាមជណ្តើរងងឹតត្រូវបុរសម្នាក់ចាប់ឱបថើប និងសុំ លេងទូរស័ព្ទពីនាងធ្វើឲ្យនាងភិតភ័យយ៉ាង ខ្លាំងរើបម្រះពីក្រញាំដៃបុរសម្នាក់នេះរត់ ឡើងទៅលើផ្ទះប្រាប់ឪពុកម្តាយឲ្យប្តឹង នគរបាលចាប់ខ្លួនភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចជណ្តើរ ផ្ទះ លេខ៨៥E2 ផ្លូវលេខ១៣៤ ភូមិ៥ សង្កាត់ មិត្តភាព ខណ្ឌ៧មករា ។
ជនសង្ស័យដែលនគរបាលឃាត់ខ្លួន ឈ្មោះ ព្រឿង តែកហ្វុក អាយុ២៩ឆ្នាំ ជន ជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនអេធីអឹម អេ មានទីលំនៅផ្ទះលេខ៦៧EZ ផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។ រីឯ ក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ រៀននៅ វិទ្យាល័យបាក់ទូក មានទីលំនៅសង្កាត់ កើតហេតុខាងលើ ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ មិត្តភាពបានឲ្យដឹងថា យោងតាមចម្លើយ ក្មេងស្រីរងគ្រោះដែលរៀបរាប់ប្រាប់សមត្ថ កិច្ចថា មុនវេលាម៉ោង៦និង៣០នាទីល្ងាច ពេលដែលនាងចេញពីសាលាវិលត្រឡប់ មកផ្ទះវិញ ហើយបានដើរឡើងទៅលើផ្ទះ ជាន់ទី២តាមច្រកជណ្តើរលេខ៨៥ ដោយ មានសភាពងងឹតផងនោះស្រាប់តែមាន ជនសង្ស័យខាងលើចេញមកចាប់ដៃនិង ឱបថើបនាងចំពីមុខ ព្រមទាំងសុំលេខទូរ ស័ព្ទរបស់នាងផង ។ ពេលនោះនាងឆ្លើយ ថា អត់មានទូរស័ព្ទទេ រួចជនសង្ស័យថែម ទាំងឲ្យក្រដាសមួយសន្លឹកទៅនាងដើម្បី កត់លេខទូរស័ព្ទ ហើយដោយមានឱកាស ល្អនាងរើបម្រះខ្លួនចេញពីជនសង្ស័យរត់ ឡើងទៅលើផ្ទះរាយការណ៍ប្រាប់ឪពុក ម្តាយពីសកម្មភាពបែបនេះ ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀត ថា បន្ទាប់ពីទទួលបានព័ត៌មានពីកូនស្រី ថា មានជនសង្ស័យចាប់កូនស្រីបម្រុង រំលោភសេពសន្ថវៈទើបឪពុកម្តាយក្មេងស្រី រងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលមិត្តភាព ។ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ទើបសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យឈ្មោះព្រឿង តែកហ្វុក យកទៅ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ពីបទប្រទូស្តកេរខ្មាសលើអនីតិជនអាយុ១៣ឆ្នាំ ៕ ស រស្មី