ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្ទឹងត្រង់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងសារធាតុញៀន៣នាក់ រិបអូសវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តកំពង់ចាម៖ មនុស្ស៥នាក់ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកក់ និងកម្លាំងនគរបាលការពារចំការកៅស៊ូបឹងកេត ប្រើវិធានការញុះញង់បង្ក្រាបឃាត់ ខ្លួន ក្នុងបទ សង្ស័យ រក្សារទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន។

ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះបូរីកម្មករក្រុមហ៊ុនឡុងស្រេងបឹងកេត ស្ថិតក្នុងភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ទី១ ឈ្មោះ ណូ ស្មាឯល ហៅពៅហៅបូរី ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិចាមមានទីលំនៅភូមិទីបី ឃុំកំពង់ទ្រាសស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ(បច្ចុប្បន្នដើរស្នាក់នៅគ្រប់កន្លែង)។ ទី២ ឈ្មោះ ណូ ហាប់សោះ ភេទស្រី អាយុ៤២ឆ្នាំ ជាតិចាមនៅភូមិទីបី ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។(ទើបដោះលែងពីពន្ធនាគាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម្សិលមិុញនេះ)។ ទី៣ ឈ្មោះ ឯល អិលវី ភេទប្រុស អាយុ២៦ឆ្នាំ ជាតិចាមនៅភូមិទីបី ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ទី៤ ឈ្មោះ កូប ប៉ាហ្ស៊ី ភេទប្រុស អាយុ២២ឆ្នាំ ជាតិចាមនៅភូមិទីបី ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ទី៥ ឈ្មោះសុង សេង ភេទស្រី អាយុ២៨ឆ្នាំជាតិខ្មែរនៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ប្រភពសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះជំនាញបានដកហូតវត្ថុតាងថ្នាំញៀន ម្សៅក្រាមពណ៌សចំនួន១កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង សម្ភារសេពគ្រឿងញៀនមួយចំនួន ប្រាក់ញុះញង់ចំនួន៣៥០០០០រៀល ម៉ូតូ១គ្រឿង ម៉ាក C125 ពណ៌ក្រហម សេរី 2010 ឡើងតែម 2014 លេខតួ+លេខម៉ាស៊ីន8500972ស្លាកលេខ1B0684 ទូរសព្ទ១គ្រឿងម៉ាកមិតហ្វូន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការ ៕ វណ្ណះ

img_1504 img_1505


ចែករំលែក៖