ព័ត៌មានទាន់ហេតុការណ៍៖

“កំណត់ហេតុនាងនាថ”ឈ្នះពានរង្វាន់ពីរពីកម្មវិធីភាពយន្តប្រចាំឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តខ្មែរនិងបរទេសល្បីឈ្មោះដែលអាចរកប្រាក់ចំណូលខ្ពស់ប្រចាំរោងភាពយន្តលេជេន(Legendចំនួន១១រឿងមកពីផលិតកម្មផ្សេងៗពីគ្នាបានដាក់ឲ្យធ្វើការបោះឆ្នោតនិងជ្រើសរើសឲ្យចូល រួមព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៦ (Movies of The Years 2016) ។ ឆ្លងកាត់ការបោះឆ្នោតដោយមហាជនខ្សែភាពយន្តខ្មែរល្បីឈ្មោះគឺរឿង៉កំណត់ហេតុនាងនាថ” ទទួលបានការគាំទ្រច្រើនបន្តបន្ទាប់លើពានរង្វាន់ពីរផ្សេងពីគ្នាគឺពានភាពយន្តល្អបំផុតប្រចាំឆ្នាំ២០១៦ និងពានរង្វាន់ភាពយន្ត ខ្មែរប្រចាំឆ្នាំ២០១៦។

ក្រៅពីធ្វើឲ្យកក្រើកអស់អ្នកចូលរួម ទស្សនាគ្រប់ខេត្តរាជធានីមករឿង”កំណត់ហេតុនាថ”បានធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំងក្រោយពីភាពយន្តនេះទទួលបានការបោះឆ្នោតឲ្យក្លាយជាភាពយន្តល្អ ប្រចាំឆ្នាំ២០១៦នេះផងដែរ។

បុគ្គលិកប្រតិបត្តិផ្នែកទីផ្សាររបស់រោងភាពយន្តលេជេន កញ្ញា គុយ កែវមរកត បានបញ្ជាក់ថាពានរង្វាន់ភាពយន្តខ្មែរប្រចាំឆ្នាំ ២០១៦ ត្រូវបានជ្រើសរើសតែភាពយន្ត ខ្មែរចំនួន៧រឿងដែលទទួលបានប្រាក់ ចំណូលខ្ពស់ប្រចាំរោងភាពយន្តលេជេន មកដាក់ឲ្យបោះឆ្នោតដោយតម្រូវឲ្យមហាជនបំពេញឈ្មោះអីុមេល និងលេខទូរស័ព្ទមុនបោះឆ្នោតនៅលើគេហទំព័ររបស់រោងភាពយន្តដើម្បីប្រាកដថាអ្នកបោះឆ្នោមម្នាក់ មិនអាចបោះបានចំនួនលើសពី១ដងទេ។ ឆ្លងតាមការបោះឆ្នោតរយៈពេល២ថ្ងៃ សំឡេងបោះឆ្នោតសរុបទាំងអស់ដែលទទួលបានមានចំនួន១.០២០សំឡេងក្នុងនោះ រឿង”កំណត់ហេតុនាងនាថ”មានចំនួន ៣២៥សំឡេង ។ ព្រឹត្តិការណ៍បន្ទាប់គឺពានភាពយន្តល្អបំផុតប្រចាំឆ្នាំ២០១៦ដោយមានភាពយន្តខ្មែរ និងបរទេសល្បីៗប្រចាំឆ្នាំចំនួន១១រឿងត្រូវបានដាក់ឲ្យបោះឆ្នោតម្តងទៀតដោយម្ចាស់ពានរង្វាន់ខ្សែភាព យន្តដ៏ល្អបំផុតក្នុងចំណោមខ្សែភាពយន្តទាំង១១ប្រចាំឆ្នាំ២០១៦នៅរោងភាពយន្តលេជេនបានទៅលើរឿង”កំណត់ហេតុនាងនាថ”ដែលទទួលបានសំឡេងបោះឆ្នោត ចំនួន១៥៥សំឡេងនៃចំនួនបោះឆ្នោតសរុប ៥៩៤សំឡេង។រឿង”កំណត់ហេតុនាង នាថ”ក៏នឹងត្រូវយកមកចាក់បញ្ចាំងម្តងទៀតនៅក្នុងកម្មវិធីខ្សែភាពយន្តប្រចាំឆ្នាំ២០១៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៦ នៅរោងភាពយន្តលេជេនទួល គោក ។

អ្នកស្រីចាន់ណា សុខឃីម បានបញ្ជាក់ ថា វាគឺជាមោទនភាពសម្រាប់ផលិតកម្ម ផលិតករ និងសិល្បករក្រោយពីអ្នកទាំង អស់គ្នាបានរួមគ្នាផលិតខ្សែភាពយន្តដែលល្អនិងជាទីចាប់អារម្មណ៍របស់បមហាជន។ អ្នកស្រីបញ្ជាក់ថា ពួកយើងស្ទើរស្រក់ទឹកភ្នែកគ្រាដែលទទួលបានដំណឹងថាយើង ទទួលបានពានរង្វាន់ដល់ទៅ២ បើទោះបីជារឿង”កំណត់ហេតុនាងនាថ”គឺជារឿងលើកដំបូងរបស់ផលិតកម្មឥន្ទ្រានិម្មិតក៏ដោយ។ អ្នកស្រីលើកឡើងដែរថា ការខិតខំប្រឹងប្រែងតស៊ូរបស់ផលិតករនិងសិល្បករពិតជាមិនឥតប្រយោជន៍ហើយអ្វីដែលអ្នកស្រីក្រុមការងារផលិតកម្មនិងសិល្បករទទួលបានគឺដោយសារការចូលរួមគាំទ្រ របស់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ហើយអ្នកស្រីពិតជាអរគុណសម្រាប់ទឹកចិត្តគាំទ្រមួយនេះ។ អ្នកស្រីសន្យាដែរថានឹងបន្តផលិតខ្សែភាពយន្តដែលមានគុណភាព និងជា ចំណីអារម្មណ៍ប្លែកសម្រាប់ទស្សនិកជនផងដែរ។

គួរបញ្ជាក់ដែរថាភាពយន្តដែលនាំចូលនិងផលិតដោយក្រុមហ៊ុននិងផលិតកម្ម ចំនួន១១រឿងដែលទទួលបានការគាំទ្រច្រើននិងដាក់ឲ្យធ្វើការបោះឆ្នោតមានដូចជាខ្សែភាពយន្តរឿង “អ្នកនាងម្ចាស់ឡឺកឺ” របស់ផលិតកម្មមហាហង្ស,ខ្សែភាពយន្តរឿង”ចន្ទ្រា”របស់ផលិតកម្មអង្គរភីឈ័រ, ខ្សែភាពយន្តរឿង “សិស្សប្អូនសំណព្វចិត្ត” របស់ផលិតកម្មរ៉ក (Rock) , ខ្សែភាពយន្តរឿង”កំពូលអ្នកសុំទានជួបស្នេហ៍”របស់ ផលិតកម្ម អិលឌីភីឈ័រ (LD Picture), ខ្សែភាពយន្តរឿង “ទង់ព្រលឹង” របស់ផលិត កម្មរ៉េដភីឈ័រ (RED Picture) , ខ្សែភាពយន្តរឿង”កំណត់ហេតុនាងនាថ”របស់ ផលិតកម្មឥន្ទ្រានិម្មិត,ខ្សែភាពយន្តរឿង ”Joking Jazz 4G”, ខ្សែភាពយន្តរឿង៉ប៉ុបពីទៅហូលីវូដ៉, រឿង”Fast 888″របស់ក្រុម ហ៊ុនសប្បាយ( Sabay MVP),ខ្សែភាពយន្ត រឿង“Captain America”, “The Conjuring 2”របស់ក្រុមហ៊ុនវេសស្តេក(WML) ៕ វឌ្ឍនា

as-1


ចែករំលែក៖