ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២១ ខែធ្នូ នេះកើតឡើង ១៥លើកមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល២០នាក់

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន១៥លើក នៅពេលយប់៥ ចំនួន៥លើក បណ្តាលឲ្យមនុស្ស៦នាក់ (ប្រុស) និងរបួសធ្ងន់១៣នាក់(ស្រី២នាក់) របួស ស្រាល៧នាក់(ស្រី២នាក់) នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៦។ នេះបើយោងទៅលើ របាយការណ៍របស់នាយកដ្ឋានសណ្តាប់ ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរ បាលជាតិក្រសួងមហាផ្ទៃ។

ដោយឡែកនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១៥លើកនេះ ក៏បានបណ្តាល ឲ្យខូចខាតយានយន្ត២៧គ្រឿង រួមមាន ម៉ូតូចំនួន១៩គ្រឿង រថយន្តធុនតូចចំនួន ៤គ្រឿង រថយន្តធុនធំ ៣គ្រឿង។

របាយការណ៍ដដែលបញ្ជាក់ថា មូល ហេតុដែលបានបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៤ លើក(ស្លាប់២នាក់) បត់គ្រោះថ្នាក់២ លើក(ស្លាប់២នាក់) ស្រវឹង១លើក មិន គោរពសិទ្ធិ២លើក ក្នុងនោះអ្នកមិន ពាក់ មួកសុវតិ្ថភាពគ្រោះថ្នាក់ចរាចរណ៍១៨នាក់(យប់៩នាក់)។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមានផ្លូវជាតិ៩លើក និងផ្លូវខេត្តក្រុង ចំនួន៦លើក ផ្លូវលំគ្មាន ហើយយានយន្ត បង្កហេតុ មានម៉ូតូ៩លើក រថយន្តធុនតូច៣ លើក រថយន្តធំ៣លើក ផ្សេងៗគ្មាន។

របាយការណ៍បញ្ជាក់បន្ថែមថា នៅតាមបណ្តាខេត្តរាជធានីដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ និងរងគ្រោះរួមមាននៅ ភ្នំពេញ១លើក ស្លាប់១នាក់ របួស១នាក់ ខេត្តក្រចេះ១លើក ស្លាប់១នាក់ រតនៈគីរី ១លើក ស្លាប់១នាក់ របួស១នាក់ កំពង់ចាម ២លើក ស្លាប់១នាក់ របួស៣នាក់ ព្រៃវែង ១លើកស្លាប់១នាក់ កំពត១លើកស្លាប់ ១នាក់ ព្រះសីហនុ២លើករបួស៣នាក់ ព្រះវិហារ១លើករបួស៣នាក់ និងខេត្ត ប៉ៃលិន១លើក ស្លាប់គ្មាន របួស២នាក់។

ប្រភពពីនាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ លទ្ធផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថាយានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន២.៥២៨គ្រឿង ក្នុងនោះបានអប់រំដល់អ្នកបើកបរចំនួន៧៦០ និងពិន័យសរុបចំនួន ១.៧៦៨គ្រឿង៕ តាឡឹម

asb-5 asb asb-1 asb-2 asb-3 asb-4


ចែករំលែក៖