ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូចេញពីចំការជិតដល់ផ្ទះស្រាប់តែងងឹតមុខដួលបោកក្បាលថ្នល់សន្លប់ឈឹង

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់ជិះម៉ូតូដួលរងរបួសសន្លប់ម្នាក់ឯង ខណៈពេលជិះម៉ូតូត្រឡប់ពីចំការរបស់ខ្លួននៅជិតភ្នំអូរត្រែង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ បងប្អូនញាតិជិតខាងដែលស្គាល់ជនរងគ្រោះបាននាំគ្នាលើកដាក់ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីសម្រាកព្យាបាល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវចូលចំការជិតជើងភ្នំអូរត្រែង ភូមិអូរត្រែង, សង្កាត់អូរតាមវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ឡូញ វុធ្ធារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានរងរបួសធ្ងន់ ។ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ សេរីចាស់ គ្មានស្លាកលេខ ៕ ស សារ៉េត

 

se-1 se-2


ចែករំលែក៖