ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យបែកថ្នាំឡើងលើដំបូលផ្ទះលោតចុះដី ធ្លាក់បោកក្បាលស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសអនាថាម្នាក់ដែលគេស្គាល់ជា មនុស្សញៀនថ្នាំបានឡើងលើដំបូលផ្ទះប្រជាពលរដ្ឋហើយលោតចុះមកក្រោមបណ្ដាលអោយបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបង្កការភ្ញាក់ផ្អើលទាំយប់ ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋនេះ បានកើតឡើងកាលពី នៅវេលាម៉ោង២១និង១៥នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិ ទល់មុខសណ្ធាគារ កាំបូឌីយ៉ាណា ក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះជាមនុស្សអនាថា មិនមានសាច់ញាតិនិងញៀនថ្នាំ ហើយទំនងជាឡើងបំណងចង់លួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ តែដោយមានឆ្កែព្រូសខ្លាំងពេកខ្លាចម្ចាស់ទាន់ទើបលោតចុះមកក្រោមបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមតែម្តង។

នៅកន្លែងកើតហេតុគឺពុំមានប្រភពព័ត៌មានណាមួយបញ្ជាក់ប្រាប់អោយច្បាស់នោះទេ សូម្បីតែម្ចាស់ផ្ទះដែលសមត្ថកិច្ចឡើងពិនិត្យឃើញស្នាមជើងជនរងគ្រោះឡើងលើដំបូលផ្ទះ ក៏មិនហាននិយាយដែរ គឺគ្រាន់តែឆ្លើយថា មិនដឹងអ្វីទាំងអស់។

ក្រោយពីពិនិត្យកោសល្យវិច័យរួច សពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចដឹកយកទៅបូរជានៅវត្តសំបួរមាសក្នុង ខណ្ឌដង្កោ៕ ព្រែកជ័យ

ses-1 ses-2 ses-3 ses-4


ចែករំលែក៖