ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League ឆ្នាំ២០១៦ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា បានមកជួបជុំគ្នារិតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងយុវជន និងយុវជន ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា។

គិតត្រឹមរសៀលថៃ្ង ទី២២ ខែធ្នូ ឆ្នាំ២០១៦ ការប្រកួតមាននេះ ចំនួន៥ប្រកួត ធ្វើឡើងនៅលើទីលានចំនួន៣ ដូចជា ទីលានពុហុកីឡដ្ឋានជាតិ ទីលានវេស្ទើន និងទីលានបាល់ទាត់KMH ។ ជាលទ្ធផលទាំង៥គូរ គឺក្រុមបាល់ទាត់ រស្មីសំពៅមាសលេងឈ្នះក្រុមបាល់ទាត់ ក១៥៧ក្នុងលទ្ធផល២ទល់១។

ក្រុមបុព្វហេតុជាតិមាតុភូមិន្ទ ប្រកួតចាញ់ ក្រុម ភ្នំពេញកុំព្យទ័រ៤ទល់១។ ក្រុមស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ ឈ្នះក្រុមបាល់ទាត់កីឡាស៣ ក្នុងលទ្ធផល៩ទល់២។ រីឯ២ប្រកួតទៀតលេងនៅទីលាន វេស្ទើននិងទីលានបាល់ទាត់ KMH ក្រុមបាល់ទាត់យុវជនស្ម័គ្រខេត្តកំពុងស្ពឺ ឈ្នះក្រុមបាល់ទាត់ហង្សតូចមានជ័យក្នុងលទ្ធផល៧ទល់៣ ។ ក្រុមបាល់ទាត់ហ្វូណន ស្មើរជាមួយក្រុមរាជហ៍សីទួលសង្កែក្នុងលទ្ធផល៣ទល់៣ ។

គួរបញ្ជាក់សម្រាប់ការប្រកួតថៃ្ងទី៤ ជុំទី១ វគ្គសន្សំពិន្ទុតាមពូល ក្រុមអង្គការមនុស្ស ប្រកួតជាមួយក្រុម យុទ្ធតិធម៌រាហូចាប់ច័ន្ទខេត្តកំពង់ឆ្នាំនៅទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិ ។ ក្រុមសភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ប្រកួតជាមួយក្រុមខណ្ឌទួលគោកនៅទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិ។

ក្រុមសភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងប្រកួតជាមួយក្រុមបាល់ទាត់អាយ.អេស. អាយ.FCនៅទីលានបាល់ទាត់KMH។ ក្រុមបាល់ទាត់ អ .ម.ត.នៃសកលវិទ្យាអន្តរជាតិ ប្រកួតជាមួយក្រុមប្ល៊េកអីហ្គលFC នៅទីលានបាល់ទាត់ KMH។ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ប្រកួតជាមួយក្រុមហូមស្ព័តFCនៅទីលានបាល់ទាត់វើស្ទើន។ ក្រុមសមាគមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ប្រកួតជាមួយក្រុមបាល់ទាត់អាកាសចរណ៍ស៊ីវិល នៅទីលានបាល់ទាត់វើស្ទើន។ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មហាជននេះបានរួមចំណែកជំរុញដល់អភិវឌ្ឍវិស័យកីឡានៅកម្ពុជាឲ្យកាន់ប្រឡើងនិងមានភាពទាក់ទាញទាំងចំនួនអ្នកគាំទ្រក្នុងទិសដៅស្វែងរកគុណភាព ឆ្ពោះទៅរកភាពជោគជ័យនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ Soccer League លើកទី៤ ឆ្នាំ២០១៦នេះ មានក្រុមចំនួន៦០ចូលរួម ចែកជា១២ពូល ដោយចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ក្រុមជើងឯកទទួលបានពានរង្វាន់ អមជាមួយប្រាក់រង្វាន់ចំនួន១២លានរៀល៕ សារីម

1001 se-1 se-2 se-3 se-4 se-5


ចែករំលែក៖