ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់ ស្នើឲ្យអ្នកគ្រប់គ្រងបុណ្យ ហាជ្ជីម៉ាឡេសីុ បន្ដជំនួយមនុស្សធម៌ ដល់សហគមន៍ ឥស្លាម ដើម្បីរស់នៅសុខដុមរមនា

ចែករំលែក៖

ភ្នំពេញ ៖ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បាន ទទួលជួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូ អ្នកបច្ចេក ទេស គ្រប់គ្រង ហាជ្ជីម៉ាឡេសីុ ដឹកនាំដោយ លោក Dato’ Syed Saleh Syed Abdul Rahman អគ្គនាយកបច្ចេកទេសគ្រប់គ្រងហាជ្ជីម៉ាឡេសីុ ស្តីពីការងារគ្រប់គ្រងស្ថាប័ន ហាជ្ជីតាមបច្ចេកទេសម៉ាឡេសីុ បែបទំនើប និងដើម្បីរឹតចំណងសាមគ្គីភាព មិត្ដភាព និងបន្ដ កិច្ចសហប្រតិបត្តិការ ការងារមនុស្សធម៌ នៅកម្ពុជា ពិសេស សហគមន៍ ជនបទ ។ ពិធីជំជួប ពិភាក្សានេះ បានប្រព្រឹត្ដទៅ នៅ ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី ២៣ ធ្នូ ឆ្នាំ ២០១៦ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ ក្រោមជំនួយមនុស្សធម៏ របស់ប្រទេស ម៉ាឡេសុី បងប្អូនសហគមន៍ សាសនិកឥស្លាមនាឆ្នាំ ២០១៦ នេះ មានឱកាសចូលរួម ទៅធ្វើបុណ្យ នៅអារ៉ាប់ប៊ីសាអូឌីត ចំនួន ១០៩រូប‌‌ ជាក្រុមដំបូងគេដែលស្នាក់នៅបំពេញភារកិច្ចចំនួន៣៦ថ្ងៃ ក្នុងចំណោមអ្នកទាំង‌‌‌‌‌ ‌‌‌‌៨០០អ្នកដែល បានទៅបំពេញកាតព្វកិច្ចនៃពិធីបុណ្យហាជ្ជ‌‌ឆ្នាំ ២០១៦នេះនៅទក្រុងម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីត ។ តាមទំនាមទំល្លាប់ប្រពៃណី របស់សាសនា ឥស្លាម ក្នុង១ ឆ្នាំម្ដង អ្នក រាល់គ្នា បើបានទៅធ្វើបុណ្យហាជ្ជី បុគ្គលនោះនិងបានបុណ្យកុសលខ្ពង់ខ្ពស់ បានសេចក្តីសុខសប្បាយ ដល់ក្រុមគ្រួសារ ។

លោក Dato’ Syed Saleh Syed Abdul Rahman អគ្គនាយកបច្ចេកទេសគ្រប់គ្រងហាជ្ជីម៉ាឡេសីុ ក៍បានកោតសរសើរដល់ ថ្នាក់ដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែល មានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍជឿនលឿនគ្រប់វិស័យ។ ឯកឧត្ដមបានចាត់ទុកថា កម្ពុជាប្រទេសគម្រូក្នុងតំបន់អាស៊ី‌‌ ដែលធ្វើសមាហរណកម្ម វិស័យអន្តរសាសនា អោយរួមរស់នៅជាមួយគ្នាដោយសេចក្តីសុខ សន្តិភាព គ្មានការរើសអើង និង គ្រប់ជាតិសាសន៍អាចរួមរស់បំពេញ ការងាររួមគ្នាដោយសុខដុរមនា ។‌

ប្រទេស ម៉ាឡេសុី ក្រៅពីផ្ដល់អំណោយ មនុស្សធម៌ ដល់ាហគមន៍ ឥស្លាម នៅកម្ពុជា លោកអូស្មានហាស្សាន់ បានរំលឹកថា ៖ កម្ពុជា និងមានរោងចក្រ ផលិតម្ហូបអាហា និងសម្ភារៈ ហាឡាល ប្រើប្រាស់ តាមស្ដង់ដាអន្ដជាតិនេះ កម្ពុជា ក៍កំពុងចាប់ដៃគូ ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី HDC គឺជាក្រុមហ៊ុនមួយ ស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្មអន្តរជាតិ និង ឧស្សាហ៍កម្ម ម៉ាឡេ ស៊ី។ បន្ទាប់ពីបានធ្វើកិច្ចការជាមួយគ្នារវាងភាគីទាំងពីរ ក្នុងពេលកន្លងមកនេះ ភាគីម៉ាឡេស៊ី ក៏បាន នាំយកនូវបទពិសោធន៏ មក បង្ហាញ ដល់ភាគីកម្ពុជា នូវបច្ចេក ទេស និង សេចក្តីព្រាងផែនការ មកបង្ហាញផ្លូវ ដើម្បីធ្វើការពិភាក្សា ថាតើនឹងត្រូវចាប់ផ្តើមពីចំណុចណាមុន ក្នុង ចំណោមឧស្សាហ៍កម្មហាឡាល ដែលមានជាច្រើនផ្នែកដូចជា ម្ហូប អាហារ សម្លៀកបំពាក់ របស់របរ ប្រើប្រាស់ ផ្សេង ៗសម្រាប់ សហគមន៏នៅកម្ពុជា ៕ សំរិត

image1 image2 image3 image4 image5 image6 image7 image8


ចែករំលែក៖