ព័ត៌មានទាន់ហេតុការណ៍៖

នាំ​ខ្លួន​និស្សិត​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ទៅកាន់តុលាការកំពូលជំនុំជម្រះ​

ចែករំលែក៖

ភ្នំពេញ: និស្សិតឆ្នាំទី១ផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យខេមរៈ ត្រូវបាននាំខ្លួនមកតុលាការកំពូល កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីជំនុំជម្រះករណីប្រកាសធ្វើបដិវត្តន៍ពណ៌តាមបណ្ដាញសង្គមហ្វេសប៊ុក ។ ប៉ុន្តែក្រោយការសួរដេញដោល តុលាការកំពូល សម្រេចលើកពេលប្រកាសសាលដីកាទៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះវិញ ។

យុវជនរូបនេះឈ្មោះ គង់ រ៉ៃយ៉ា អាយុ២៦ឆ្នាំ រហស្សនាមនៅក្នុងហ្វេសប៊ុក soriya koko ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ” តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ ” ។

ក្រោយការប្រកាសនេះ សមត្ថកិច្ចអគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនយុវជនរូបនេះ ដោយចាត់ទុក ការប្រកាសនេះ ធ្វើឱ្យមានភាពអសន្តិសុខក្នុងសង្គម ៕ ចេស្តា

1


ចែករំលែក៖