ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរស់នៅលើដីចំណីរទេះភ្លើងជាង៥០នាក់ តវ៉ាការដោះស្រាយរបស់សាលារាជធានីថាមិនទាន់ត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ ៖ ពលរដ្ឋដែលរស់នៅលើដីរថភ្លើងចំនួនជាង៥០នាក់ បាននាំគ្នាប្រមូលម្តុំតវ៉ានឹងការបើកការស្ថាបនាផ្លូវដើម្បីអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ ដោយផ្លូវមានប្រវែង៤៥១០ ម៉ែត្តនិងទទឹង៧ម៉ែត្រ ចាប់ពីផ្លូវលេខ៧០ ទៅដល់ផ្លូវជាតិលេខ៥សង្កាត់គីឡូម៉ែត្រលេខ៦ ដោយស្ថាបនាមានច្បារនិងបង្គោលភ្លើង ជាពិសេសដើម្បីបញ្ចៀសការស្ទះចរាចរណ៍ ខណៈដែលពួកគាត់មិនទាន់ទទួលបានដំណោះស្រាយយ៉ាងត្រឹមត្រូវពីសាលារាជធានីភ្នំពេញទេនោះ ។

ការតវ៉ានេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៦ ស្ថិតនៅមុខវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្រោយពីសាលារាជធានីភ្នំពេញ ទើបតែសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវ កាលពី៣ថ្ងៃកន្លងមកនេះ ។

ពលរដ្ឋដែលតវ៉ារឿងនេះបានឱ្យដឹងថា ការដែលពួកគាត់នាំគ្នាតវ៉ានេះ គឺដោយសារមិនទាន់ទទួលបានមកវិញត្រឹមត្រូវ តាមការយល់ព្រមនិងការកំណត់របស់សាលារាជធានីភ្នំពេញ ដែលពលរដ្ឋខ្លះព្រម និងខ្លះទៀតមិនព្រមទទួលនោះទេ។ ដោយហេតុនេះហើយទើបពួកគាត់មានការបារម្ភ សុំការអន្តរាគម៍ដោះស្រាយពីសាលារាជធានីភ្នំពេញជាថ្មីឱ្យច្បាស់លាស់សិន ។

បន្ទាប់មកគេឃើញមានតំណាងអាជ្ញាធរខណ្ឌឫស្សីកែវមម្នាក់បានចេញមកដោះស្រាយ ជាមួយពលរដ្ឋដោយសន្យាយកការទាមទារនេះជូនទៅថ្នាក់ដឹកនាំខណ្ឌ ប្ញស្សីកែវនិងសាលារាជធានីភ្នំពេញ ដោះស្រាយបន្ត ៕ ប្រាថ្នា

4 1 2 3


ចែករំលែក៖