ព័ត៌មានទាន់ហេតុការណ៍៖

ស្ទាវចិត្តសឿងទះកំផ្លៀងនាយប៉ូលីសអន្តរាគមន៍មួយដៃ ទើបផ្ទុះអាវុធមួយគ្រាប់ដើម្បីចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ធំៈ មានការភ្ញាក់ផ្អើលមួយ ដែលបង្កឡើងដោយក្រុមស្ទាវចិត្តសឿង នាំគ្នាចូលហាងឌីស្គូក្លឹប យីហោ ស៊ីផាឡោញ ដែលជាកម្មសិទ្ធិរបស់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ក្រោយពីចូលផឹកស៊ី ជាតិអាកុលចូលខ្លួន កើតជំងឺឌឺដងផ្លែផ្កាដាក់ភ្ញៀវដែលទៅចូលរួម ក៏ផ្ទុះកំហឹងវាយប្រតប់គ្នា ក្រោយមកសន្តិសុខបាននាំចេញមកក្រៅ ក៏រឹតតែកម្លាអំណាច គ្មានដឹងខុសត្រូវ ស្របពេលដែលនាយប៉ូលិសនៃស្នងការនគរបាលមួយរូប បានចូលទៅឃាត់ ក៏បានស្ទុះទៅ ទះកំផ្លៀងមួយដៃយ៉ាងដំណំ ទីបំផុតជាប់ខ្នោះដូចបំណង ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូល២៣ ខែធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅក្នុងសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ជនសង្ស័យ គ្នា២នាក់ដែលប៉ូលិសចាប់វាយខ្នោះ ទី១ឈ្មោះ សាង ទី២ ឈ្មោះ ប៊ុន ហួត រស់នៅឃុំតាប៉ោង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ធ្វើការសំណង់នៅភ្នំពេញ ទើបមកលេងស្រុក ហើយបាននាំគ្នាមកចូលក្លិបក៏មានរឿង វាយតបគ្នា ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ពេលដែលជនបង្កហេតុវាយតបគ្នា មានប៉ូលិសមួយ រូបបានបើកឡានទៅជិត ខណៈនោះអាស្ទាវឡើងក បានស្ទុះទៅទាញ់ប៉ូលិសរូបនោះទម្លាក់ពីឡានកាមរី ស្របពេលដែលលោក ម៉ី ស៊ីណាត នាយប៉ូលិសអន្តរាគមន៍ មកដល់ ក៏សួរនាំ អាស្ទាវឡើងក បានទះកំផ្លៀង មួយដៃ ហើយនិយាយថា «ស្គាល់អញអត់ អញប៉ូលិសព្រំដែនអានាង!» ខណៈនោះដើម្បីការពារសុវត្ថិភាព លោក ម៉ីស៊ីណាត បានទាញអាវុធបាញ់គំរាមឡើងលើមួយគ្រាប់ ដើម្បីការពារខ្លួន ទើបចាប់ជនបង្កហេតុនេះបាន ហើយបានបញ្ជូនទៅកាន់អធិការទាំងយប់ ឲ្យដេកក្នុងទ្រុងសារិការកែវ ៕ ប៊ុនរិទ្ធី

0001-copy-copy 0007 0005 0004-copy 0003


ចែករំលែក៖