ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យវិទ្យាល័យក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសអញ្ជើញមកចូលរួមក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតអញ្ជើញចុះសួរសុខទុក្ខក្មួយៗចៅៗសិស្សានុសិស្សនៅសាលាចំនួន៧ នៅក្នុងខេត្តព្រះសីហនុ។

សាលារៀនទី៧គឺ វិទ្យាល័យក្រុងព្រះសីហនុ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ នៅទីនេះ សម្តេចតេជោ និងសម្តេចកិត្តិ ព្រមទាំងសប្បុរសជនបានផ្តល់អគារសិក្សាថ្មី១ខ្នង កម្ពស់២ជាន់មាន១២បន្ទប់, ផ្ទះគ្រូ១ខ្នង កម្ពស់២ជាន់មាន១០បន្ទប់, ផ្ទះសិស្ស១ខ្នងកម្ពស់២ជាន់មាន១០បន្ទប់, ធ្វើតារាងបាល់ទះ បាល់បោះ ,និងផ្តល់ជូនម៉ាស៊ីនកុំព្យូរទ័រ៤គ្រឿង,ម៉ាស៊ីនថតចម្លង១គ្រឿង,និងម៉ាស៊ីនព្រីនថឺរចំនួន២គ្រឿង។

ក្មួយៗ និងចៅៗត្រូវខំប្រឹងរៀនសូត្រហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចកិត្តិស្រឡាញ់ក្មួយៗ និងចៅៗគ្រប់ៗគ្នា។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តាយអោយក្មួយៗចៅៗអត់សាលារៀនឡើយទោះបីនៅទីណាក៏ដោយ៕

1 2 3


ចែករំលែក៖