ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាចែកចាយថ្នាំញៀនម្មាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកវ៉ើនសៃ

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាចែកចាយថ្នាំញៀនត្រូវបានសមត្ថកិច្ចនគរបាលស្រុកវ៉ើនសៃឃាត់ខ្លួនកាលពីវេលាម៉ោង៩និង២៩នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមរបាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកវ៉ើនសៃបានឲ្យដឹងថា មុខសញ្ញ ចែកចាយថ្នាំញៀន១នាក់ នៅចំណុចផ្លូវចូលដឹកដីខ្សាច់ភូមិប៉ុង ឃុំប៉ុង ស្រុកវ៉ើន សៃ ជនសង្ស័យឈ្មោះសូម ឡូន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិទំពួនមុខរបរ ធ្វើចំការមានទីលំនៅបច្ចុប្បន្ន ភូមិវ៉ង ឃុំកាចូន ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។

បានដកហូតសម្ភារ: ដែលជាវត្ថុតាងរួមមាន: ម្សៅក្រាមពណ៍ស ចំនួន០២កញ្ចប់តូច សង្ស័យជាសារធាតុញៀននឹងប្រដាប់សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋានកំពុងបំពេញសំណុំរឿង ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ចាត់ការតាមនិតិវិធីច្បាប់ ៕ វុទ្ធ ឦសាន

ss


ចែករំលែក៖